សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់ជើងឯកបានប្រែក្លាយពីកន្លែងដែលខ្មែរក្រហមយកមនុស្សទៅសម្លាប់មកជាតំបន់អភិវឌ្ឍន៍ ដោយសារកត្តាសុខសន្តិភាព

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់ជើងឯកនេះ ពីមុនជាកន្លែងដែលខ្មែរក្រហមយកមនុស្សទៅសម្លាប់រាប់ម៉ឺននាក់ ប៉ុន្តែឥឡូវនេះ ក្លាយជាតំបន់រីកចម្រើនមានផ្លូវខ្វាត់ខ្វែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សមិទ្ធផលដែលយើងទទួលបានសព្វថ្ងៃនេះ កើតឡើងដោយសារកត្តាសុខសន្តិភាព ហើយដរាបណាសុខសន្តិភាពនៅតែរក្សាបាន តំបន់បឹងជើងឯក នឹងកាន់តែរីកចម្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រែក្លាយតំបន់វាលសម្លាប់មនុស្សនៅបឹងជើងឯក ឲ្យទៅជាតំបន់អភិវឌ្ឍន៍ដែលបម្រើដល់ផលប្រយោជន៍សាធារណៈយ៉ាងសំខាន់នាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ ហើយសម្តេចបានអំពាវនាវឱ្យ កូនខ្មែរទាំងអស់ត្រូវឈប់កាប់ចាក់គ្នា ដើម្បីថែរក្សាសន្ដិភាព និងការអភិវឌ្ឍ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC)
beylikdüzü escort escort beylikdüzü beylikdüzü escort