សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ បង្ហាញថា អង្គភាពសេដ្ឋកិច្ចមានកំណើនជិត ៥០ភាគរយ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ គឺមានសារៈសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។ សម្ដេចបន្តថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ គឺជាមូលដ្ឋានសំខាន់សម្រាប់ប្រទេសកម្ពុជាដើរទៅមុខរយៈពេល ១០ឆ្នាំទៀត។

ថ្លែងក្នុងឱកាសអញ្ជើញប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងផែនការ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការធ្វើជំរឿនពាក់ព័ន្ធអង្គភាពសេដ្ឋកិច្ចឆ្នាំ២០២២ គឺមានការកើនឡើងប្រមាណជិត ៥០ភាគរយ បើធៀបទៅនឹងការធ្វើជំរឿនកាលពីឆ្នាំ២០១១ ពោលគឺកើនឡើងពីជាង ៥០ម៉ឺន ដល់ ៧៥ម៉ឹន អង្គភាពសេដ្ឋកិច្ច។ សម្តេចថា ចំនួននេះមិនបានគ្របដណ្តប់នៅទូទាំងប្រទេសឡើយ ដោយភាគច្រើនផ្តោតទៅលើអង្គភាព-ស្ថាប័នសេដ្ឋកិច្ច ដែលមានទីតាំងច្បាស់លាស់ប៉ុណ្ណោះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បន្តថា លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺ វិស័យឧស្សាហកម្មមាន ៧% និងវិស័យសេវាកម្ម មាន ៩៣%៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់លម្អិតអំពីដំណើរអញ្ជើញចូលរួមកិច...

ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត