សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ស្ថានភាពកំពង់ផែទឹកជ្រៅនៅកម្ពុជាកាលពីសម័យមុននិងបច្ចុប្បន្ន មានលក្ខណៈខុសគ្នាឆ្ងាយណាស់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែទឹកជ្រៅបានដើរតួនាទីសំខាន់នៅក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា។ កាលពីទស្សវត្សទី៧០ ដែលជាសម័យសង្គ្រាម កំពង់ផែទឹកជ្រៅរបស់កម្ពុជាជាទីតាំងចល័តមួយ ហើយភាគច្រើននៃទំនិញនាំចេញ-នាំចូលគឺជាសព្វាវុធសម្រាប់ធ្វើសង្គ្រាម ដើម្បីយកមកប្រយុទ្ធគ្នា ក្រៅពីនោះ គឺជាស្បៀងអាហារដែលផ្តល់មកឱ្យប្រជាពលរដ្ឋកម្ពុជា ដោយសារនៅពេលនោះប្រទេសយើងលែងផលិតអ្វីបានទៀតហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ២៤៣លានដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា កាលមុនសង្គ្រាម កម្ពុជា ធ្លាប់តែនាំផលិតផលកសិកម្មទៅក្រៅប្រទេសប៉ុណ្ណោះ តែបច្ចុប្បន្ននេះ វាបានក្លាយទៅជាកំពង់ផែ ដែលមានសក្តានុពលក្នុងតំបន់។ សម្ដេចធិបតីបានបន្តថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ទិសដៅ ក្នុងការអភិវឌ្ឍកំពង់ផែនេះជាបន្តបន្ទាប់ជាច្រើនអណត្តិមកហើយ។

សម្ដេចធិបតីក៏បានសង្កត់ធ្ងន់ដែរថា ទៅថ្ងៃមុខរដ្ឋាភិបាលកម្ពុជានឹងបន្តធ្វើកិច្ចការងារនេះបន្ថែមទៀត ដោយកែប្រែកំពង់ផែនេះ ឱ្យមិនត្រឹមតែជាកំពង់ផែ សម្រាប់ឆ្លងកាត់កុងតៃន័រនោះទេ ប៉ុន្តែគឺទៅជាមជ្ឈមណ្ឌល Logistics សម្រាប់តំបន់តែម្តង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC)
beylikdüzü escort escort beylikdüzü beylikdüzü escort