វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតងចូល​រាយការណ៍​ជូនឯកឧត្តម​ រដ្ឋមន្ត្រី​​ក្រសួងបរិស្ថាន​ពីគម្រោង​អភិវឌ្ឍ​ន៍បៃតង

ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នេះ បានអនុញ្ញាតឱ្យលោកស្រី Srabani Roy ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកល ប្រចាំសាធារណៈរដ្ឋកូរ៉េ ចូលជួបដើម្បីរាយការណ៍ពីលទ្ធផលការងាររបស់វិទ្យាស្ថានលើការកសាងផែនការយុទ្ធសាស្ត្រទីក្រុងបៃតងរាជធានីភ្នំពេញ ពីឆ្នាំ​២០១៧​-​២០២៦​។

លោកស្រី Srabani Roy បានរាយការណ៍ថាការរៀបចំយុទ្ធសាស្ត្ររៀបចំទីក្រុងភ្នំពេញបានចប់ជាស្ថាពរ ហើយបានប្រគល់ជូន ឯកឧត្តម អភិបាលក្រុង ដើម្បីធ្វើការពិនិត្យ និងសម្រេច។ លោកស្រី Sranan បានគោរពថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីចំពោះការគាំទ្រលើវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកលនាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះវិទ្យាស្ថាន ដែលបានធ្វើការងារលើការអភិវឌ្ឍន៍បៃតង​នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៥មក។ បន្ថែមពីនេះ ឯកឧត្តម បានស្នើឱ្យទៅដល់វិទ្យាស្ថានឱ្យផ្តល់គោលនយោបាយពិតប្រាកដដែលអាចអនុវត្តបាន និងជាគោលនយោបាយ​ដែលហុចផលផ្លែផ្កាមកពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា វិទ្យាស្ថានអភិវឌ្ឍន៍បៃតង បានកំពុងធ្វើការជាមួយក្រសួងបរិស្ថានលើការ​ងារ​គម្រោង​ចំនួន៥ គឺកម្មវិធីអភិវឌ្ឍន៍ទីប្រជុំជនបៃតង ជំហានទី១៖ ២០១៥-២០១៦ដែលបានបញ្ចប់ ទី២ កម្មវិធីអភិវឌ្ឍទីក្រុងបៃតង ជំហានទី២៖ ២០១៧-២០១៨ដែលកំពុងដំណើរការ ទី៣. ​កម្មវិធីតម្រង់ទិសគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍បៃតង ឆ្នាំ២០១៧-២០១៨ ដែលកំពុងដំណើរការ ទី៤. គម្រោងថាមពលពន្លឺព្រះអាទិត្យនៅទីក្រុងកែបដែលស្ថិតជាឯកសារគោលគំនិត ២០១៧ និងទី៥ គម្រោងប្រព្រឹត្តិកម្មសំណល់រាវ ដែលស្ថិតក្នុងការសិក្សាវិសាលភាព ឆ្នាំ២០១៧៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ...

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort