សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនាគារដើរតួសំខាន់ណាស់ក្នុងការបង្វិល និងការប្រមូលផ្តុំធន ក្នុងការគាំទ្រដំណើរសេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចនៅក្នុងការវិនិយោគសាងសង់អគារដ៏ខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីទំនុកទុកចិត្ត និងការជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារមកលើបរិយាកាសធុរកិច្ចរបស់កម្ពុជា និយាយជារួម គឺភាពធន់និងភាពរឹងមាំនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅពេលអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់អគារធនាគារវីងថៅវើ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។

ឆ្លៀតក្នុងឱកាសនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះភាពជោគជ័យរបស់ធនាគារវីង ដែលបានដើរតួជំរុញប្រតិបត្តិការជួយយ៉ាងច្រើនទៅដល់អាជីវករ ពាណិជ្ជករ និយោជិត និងប្រជាជនទូទាំងប្រទេស អោយមានភាពងាយស្រួលទាក់ទិននឹងសុវត្ថិភាព ទំនុកចិត្ត និងចំណាយសោហ៊ុយតិចក្នុងការផ្ទេរប្រាក់ បើប្រៀបធៀបទៅនឹងការផ្ទេរប្រាក់តាមវិធីក្រៅផ្លូវការផ្សេងទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ