សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែង ស្រឡាញ់រាប់អានគ្នា និងគោរពគ្នាទៅវិញទៅមក

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែង ស្រឡាញ់រាប់អានគ្នា និងគោរពគ្នាទៅវិញទៅមក ដោយមិនត្រូវយកជាតិសាសន៍ណាមួយធ្វើជាសត្រូវឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការស្រឡាញ់រាប់អាន និងគោរពគ្នាទៅវិញទៅមក គឺជាកត្តាដ៏សំខាន់ដែលយើងត្រូវធ្វើដើម្បីបង្កើនមិត្តភាពនៅគ្រប់ទិសទី សំដៅបង្កើនផលប្រយោជន៍ជាតិរបស់ជាតិយើង។

ទន្ទឹមនោះដែរ សម្តេចធិបតី ក៏បានណែនាំដល់យុវជន កម្មសិក្សាការី និងពលករខ្មែរនៅប្រទេសជប៉ុនទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបំពេញការងារដើម្បីទទួលបានចំណេះដឹងនិងជំនាញវិជ្ជាជីវៈ ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិយើងនាពេលអនាគត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី « ការពង្រឹងកា...

ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ