សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការលើកកម្ពស់សហគ្រិនភាពសម្រាប់ជនមានពិការភាព គឺជាកិច្ចការមួយដ៏សំខាន់

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» នៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកកម្ពស់សហគ្រិនភាពសម្រាប់ជនមានពិការភាព គឺជាកិច្ចការមួយដ៏សំខាន់ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាពរបស់ខ្លួននិងគ្រួសារដើម្បីចូលរួមអភិវឌ្ឍសង្គមឱ្យកាន់តែប្រសើរឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាមួយគ្នានេះដែរ ការពង្រឹងសមត្ថភាព និងភាពអង់អាច ផ្នែកសេដ្ឋកិច្ច របស់ជនមានពិការភាព គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរ ថ្នាក់ក្រោមជាតិទាំងអស់ មានកាតព្វកិច្ចធានាការធ្វើបរិយាប័ន្ន សម្រាប់ជនមានពិការភាពទទួលបានការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាពជាម្ចាស់ការលើការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ដើម្បីមានឱកាសពេញលេញ ទាំងក្នុងទិដ្ឋភាពសង្គមសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទិដ្ឋភាពនយោបាយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort