សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបានប្រែក្លាយពីប្រទេសក្រីក្រ បាតដៃទទេ មកជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយនឹងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានប្រែក្លាយពីប្រទេសមានសង្គ្រាម ទៅជាប្រទេសដែលមានសុខសន្តិភាពពេញលេញ, ពីកន្លែងដែលគ្មានស្ថិរភាព គ្មានសន្តិភាព ទៅជាកន្លែងមានការអភិវឌ្ឍ ប្រជាពលរដ្ឋអាចរស់នៅបាននិងរីកចម្រើនបន្តទៀត, ពីប្រទេសក្រីក្របាតដៃទទេកាលពីជាង ៤០ឆ្នាំមុន ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ទិសដៅធ្វើយ៉ាងណា ឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ខាងមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើគោ...

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងជាប្រធាន
beylikdüzü escort escort beylikdüzü beylikdüzü escort