សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនចិន ដែលបានសម្រេចចិត្តវិនិយោគលើគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ និងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលក្នុងអណត្តិរបស់ឯកឧត្តម ឯកឧត្តមបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការទាក់ទាញអ្នកវិនិយោគចិនឱ្យមកវិនិយោគនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី «បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ» ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា មិត្តចិនបានខិតខំជម្រុញការផ្តល់សម្បទាននិងឥណទានដែលមានការប្រាក់ទាបពីប្រទេសចិន ដល់វិស័យថាមពលនៅកម្ពុជា ដើម្បីបម្រើដល់ការអភិវឌ្ឍបណ្តាញជាតិ ប្រព័ន្ធចែកចាយអគ្គសនីតាមទីជនបទ និងបានខិតខំជំរុញក្រុមហ៊ុនចិន ឱ្យមកវិនិយោគបន្ថែមទៀតលើវិស័យថាមពលនៅកម្ពុជា៕