សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ៣ខែមកនេះ រាជរដ្ឋាភិបាលថ្មី មិនបានដើរតែខ្ចីលុយគេដូចការចោទប្រកាន់នោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កាលពីមុន គេជេរសម្តេចតេជោ ថា ជារដ្ឋាភិបាល «ស្មុំ» ប៉ុន្តែឥឡូវគេជេររដ្ឋាភិបាលថ្មីនេះថា «៣ខែមកនេះដើរតែខ្ចីលុយគេ»។ ប៉ុន្តែជាក់ស្ដែង ៣ខែមកនេះ រាជរដ្ឋាភិបាលថ្មី មិនបានដើរតែខ្ចីលុយគេដូចការចោទប្រកាន់នោះទេ ពោលគឺគម្រោងដែលប្រើប្រាស់ប្រាក់កម្ចីមានតែមួយផ្នែកប៉ុណ្ណោះ ក្រៅពីនេះ គម្រោងផ្សេងទៀតគឺធ្វើឡើងតាមរយៈការទាក់ទាញការវិនិយោគពីបរទេស និងការវិនិយោគនៅក្នុងស្រុក (តាមរយៈការលក់សញ្ញាបណ្ណរបស់រដ្ឋាភិបាលជាដើម)។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនចាំបាច់ខ្ចីគេទេ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាច្រើន គឺធ្វើឡើងតាមរយៈការប្រើប្រាស់ធនធានឯកជន តាមរយៈប្រព័ន្ធ សាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer ឬ BOT)៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ