សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ពីនេះតទៅមុខទៀតរដ្ឋាភិបាលនឹងមិននៅស្ងៀមនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ពីនេះទៅមុខ រដ្ឋាភិបាលនឹងមិននៅស្ងៀមនោះទេ ពោលគឺយើងនឹងខិតខំសាងសង់ និងកែលម្អបន្ថែមទៀត។ ជាមួយគ្នានេះអ្វីដែលមានស្រាប់ យើងនឹងខិតខំថែរក្សា ថែទាំ ដើម្បីឱ្យប្រើប្រាស់ឱ្យបានយូរ ហើយបើមិនទាន់គ្រប់ស្តង់ដារទេ យើងត្រូវខិតខំពង្រីក និងពង្រឹងបន្ថែម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ត ក្នុងអណត្តិទី ៧ នេះ រដ្ឋាភិបាលនឹងបន្តជំរុញគម្រោងវិនិយោគធំៗ ទាំងតាមរយៈការប្រើប្រាស់ធនធានវិនិយោគរបស់វិស័យឯកជន ព្រមទាំងឥណទានមួយចំនួនទៀត ដើម្បីយកមកបម្រើដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដើម្បីតភ្ជាប់សសៃឈាមរបស់យើង និងឱ្យសសៃឈាមទាំងនេះ កាន់តែរីកធំធាត់ដើម្បីចិញ្ចឹមប្រជាពលរដ្ឋទូទាំងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា អាទិភាពសំខាន់បំផុតគឺពង្រឹងផ្លូវដែកខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) និងខាងត្បូង (ភ្នំពេញ តាកែវ កំពត ព្រះសីហនុ)។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអិបតីសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ «កំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីព្រែកក្តាមទៅដល់បាត់ដំបងប្រវែងសរុប ២៤៦,១៥គ.ម និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែតប្រវែង ៣៥,១៤ គ.ម» នាព្រឹកថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៣៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្...

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវា អតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី ១២ឧសភា ឆ្នាំ២០២៦ នេះ
beylikdüzü escort escort beylikdüzü beylikdüzü escort