សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ យើងត្រូវនាំគ្នាថែរក្សាសមិទ្ធផលដែលសម្រេចបាន ជាពិសេសស្ថិរភាព និងសុខសន្តិភាពឱ្យបានគង់វង្ស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលអណត្តិថ្មីនេះ មានគោលដៅធំៗចំនួន២ គឺទី១ ត្រូវថែរក្សាសមិទ្ធផលវិជ្ជមានទាំងអស់ដែលសម្រេចបានដោយលំបាកក្នុងរយៈពេលជាង ៤០ឆ្នាំ កន្លងមកនេះ ការពារសន្តិភាព និងថែរក្សាកំណែទម្រង់ដែលយើងខំធ្វើ។ ចំណែកចំណុចទី២ គឺត្រូវពង្រីក កែលម្អ ជួសជុល និងដោះស្រាយនូវបញ្ហាដែលនៅសេសសល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញចុះជួបកម្មករ និយោជិត ចំនួន ១៨១០៨ នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាសនានា មានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រាជរដ្ឋាភិបាលប្ដេជ្ញាកែលម្អឱ្យបានល្អប្រសើរនូវចំណុចអវិជ្ជមាន និងបង្កើនចំណុចវិជ្ជមាន ដើម្បីទាញផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើគោ...

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងជាប្រធាន
beylikdüzü escort escort beylikdüzü beylikdüzü escort