( ១៦ – មិថុនា – ២០១៣ ) សុន្ទរកថា​ស្វាគមន៍ ឯកឧត្តម​បណ្ឌិត្យ​សភាចារ្យ សុខ អាន ប្រធាន​គ​ណៈ​កម្មា​ធិការ​បេតិក​ភណ្ឌ​ពិភព​លោក

វិមានសន្តិភាព,  រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០១៣

–        សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពុជា

–        លោកជំទាវ Irina Bokova អគ្គនាយិការនៃអង្គការយូណេស្កូ

–        លោកជំទាវ Katalin Bogyay ប្រធានមហាសន្និបាតនៃអង្គការយូណេស្កូ

–        លោកជំទាវ Alissandra Cummins ប្រធានគណៈប្រតិបត្តិនៃអង្គការយូណេស្កូ

–        ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ និងអ្នកជំនាញការនៃស្ថាប័នពិគ្រោះយោបល់

–        ឯកឧត្តម លោកជំទាវគណៈប្រតិភូ អស់លោក លោកស្រី

ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយឥតឧបមា សូមស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក​​ លោកស្រី ក្នុងការស្នាក់នៅលើ​ទឹកដី​នៃមាតុភូមិរបស់ខ្ញុំ នៅមុនពេលកិច្ចប្រជុំលើកទី៣៧របស់យើងនេះ។

ពិធីបើកកិច្ចប្រជុំ​នេះនឹង​ប្រព្រឹត្តឡើងយ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសមេ្តចនឹងថ្លែងជា​កិត្តិយស​ក្នុង​ឱកាសនេះ។ ជាងនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេច​ចិត្តយ៉ាង​ពិសេស និងដ៏កម្រ ក្នុងការអញ្ជើញគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់យើង​មករៀបចំ​សម័​យ ​​​​ប្រជុំ​​លើក​ទី៣៧ នៅវិមានសន្តិភាពក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្រ្តីនេះ។ ជាការពិតណាស់ ក្នុង​នាម​គណៈ​កម្មាធិការបេតិកភណ្ឌពិភពលោក និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ដែលជាប្រធានគណៈកម្មាធិការ សូម​សម្តែ​ង ​​នូវអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែល​បាន​​ជួយជ្រោមជ្រែងឱ្យមានព្រឹត្តិការណ៍នេះឡើង។

ឯកឧត្តម លោកជំទាវ

សហការីទាំងអស់

អស់លោក លោកស្រី ជាទីមេត្រី

ទី១

ជាបឋម ខ្ញុំសូមថ្លែងអំពី

គណៈកម្មាធិការអន្តររដ្ឋាភិបាល និងប្រធានរបស់គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក

ដូចយើងទាំងអស់គ្នាដឹងហើយថា រហូតមកដល់ថ្ងៃនេះ ចំនួនរដ្ឋភាគីនៃអនុសញ្ញា​បេតិកភណ្ឌ​ពិភព​លោ​ក បានឈានដល់​ចំនួន១៩០ប្រទេស។ ដោយសារអង្គការយូណេស្កូមានសមាជិក១៩៥ប្រទេស នេះ​មា​ន​ ន័យ​ថា ​អនុស​ញ្ញា​នេះស្ទើរតែក្លាយជាលិខិតូបករណ៍គតិយុត្តិសកលទៅហើយនាពេលឥឡូវនេះ។  ដូ​ច្នេះ បេសក​កម្មរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល​គឺជាបេកសកម្មសកល។ អំណាចរបស់​គណៈកម្មាធិការមានលក្ខណៈទូលំទូលាយ ចម្រុះ និងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ផ្នែកវប្បធម៌ ធម្មជាតិ និង​សង្គម។

និយា​យឱ្យច្បាស់ជាងនេះ គណៈកម្មាធិការមានកាតព្វកិច្ចក្នុងការធ្វើសេចក្តីសម្រេចចិត្តចុងក្រោយ ដោ​យ​ ផ្អែកលើលក្ខណៈវិនិច្ឆ័យដែលបានកំណត់ ថាតើគួរចុះបញ្ជី ឬមិនចុះបញ្ជីសម្បត្តិណា​មួយក្នុងបញ្ជី​បេតិក​ភណ្ឌ​ពិភពលោក។ គណៈកម្មាធិការក៏មានកាតព្វកិច្ចផងដែរក្នុងការសិក្សាលើស្ថានភាពអភិរក្ស​នៃ​សម្បត្តិបេតិកភណ្ឌដែលបានចុះបញ្ជីហើយ ដែលជួនកាលអាចត្រូវប្រកាសថាជាសម្បត្តិបេតិកភណ្ឌ​កំពុងរងគ្រោះ។ ក្នុងករណីដែលសម្បត្តិបេតិកភណ្ឌមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងជាក់លាក់​ណាមួយ និងនៅពេលដែលលែងមានភាពគ្រោះថ្នាក់ សម្បត្តិបេតិកភណ្ឌនោះនឹងត្រូវដកចេញពីបញ្ជី​បេតិ​ក​ភណ្ឌ​កំពុង​រងគ្រោះថ្នាក់។

យើងទាំងអស់គ្នាឯកភាពថា ការទទួលខុសត្រូវទាំងអស់នេះគឺពិតជាមានសារៈសំខាន់ណាស់ ហើយ​វា​គឺជាបេះដូងនៃប្រព័ន្ធបេតិកភណ្ឌពិភពលោក។ ប្រសិនបើខ្ញុំនិយាយយោងលើអត្ថបទអនុសញ្ញានេះ វា​មិន​​មែនមិនសំខាន់នោះទេ ប៉ុន្តែវាជាការបញ្ជាក់យ៉ាងច្បាស់ពីការទទួលខុសត្រូវហ្មត់ចត់​ដែលបានផ្តល់​ឱ្យ​គណៈ​គម្មាធិការនេះ និងសមាជិកនីមួយៗរបស់ខ្លួន។ ក្នុងន័យនេះ នៅពេលដែលយើងមាន​កិត្តិយ​ស​ នៅក្នុងគណៈកម្មាធិការនេះ វាគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ និងធានាថា ការ​សម្រេចចិត្តរបស់យើង គឺត្រូវផ្អែកយ៉ាងម៉ឹងម៉ាត់លើទិន្នន័យនិងឯកសារដែលផ្តល់ឱ្យដោយរដ្ឋភាគី និងការវាយតម្លៃដែលធ្វើឡើងដោយស្ថាប័នពិគ្រោះយោបល់ទាំងអស់។

ថ្ងៃនេះ ក៏ដូចជាអ្វីដែលយើងតែងតែអនុវត្តកន្លងមកដែរ ការសម្រេចចិត្តនានាដែលយើងធ្វើឡើង ពុំត្រូវ​ផ្អែកលើការយោគយល់ ដែលធ្វើឱ្យប៉ះដល់ដល់កិត្តិយស​របស់គណៈកម្មាធិការអន្តររដ្ឋាភិបា​​របស់យើ ឡើយ។

នៅពេលដែលយើងនិយាយអំពីបេសកកម្មរបស់គណៈកម្មាធិការ យើងមិនអាចមិននិយាយអំពីតួនាទី​របស់​​ប្រធានគណៈកម្មាធិការបានទេ។

សូមអនុញ្ញាតឱ្យខ្ញុំជម្រាបថា ខ្ញុំប្តេជ្ញាអនុវត្តតាមវិធាននីតិវិធី និងយកចិត្តទុកដាក់ជាពិសេសលើលទ្ធភាសម្រប​សម្រួលណាមួយក្នុងការសិក្សា និងការដោះស្រាយនូវ​បញ្ហា​ពិបាកៗ។

ដូច្នេះហើយ ទើបខ្ញុំបានទៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នៅទីក្រុងប៉ារីសចំនួនពីរលើក។ លើក​​​ទីមួយ​កាលពីថ្ងៃទី៦ ទី៧ និងទី៨ ខែមករា ឆ្នាំ២០១៣ និងលើកទីពីរកាលពីថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ២០១៣។ ការទៅទីស្នាក់ការកណ្តាលយូណេស្កូ​នេះគឺជាកិច្ចប្រជុំ​បន្ថែមដើម្បីប្រមូលព័ត៌មាន និងដើម្បីធ្វើការសន្ទនា ពិគ្រោះយោបល់ជាដំបូងជាមួយនឹងសហការីរបស់ខ្ញុំ សមាជិកគណៈកម្មាធិការ ជាពិសេសជាមួយ​អនុប្រធាន បន្ទាប់មកជាមួយនឹងតំណាងមកពីស្ថាប័នពិគ្រោះ​យោបល់ ព្រមទាំងជាមួ​​នឹងមន្រ្តីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ដែលដឹកនាំដោយលោក Kishore Rao និងបណ្ឌិត Mechtild Rossler ដែលខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រីទាំងអស់នាពេលនេះ។

ទី២

ឥឡូវនេះ ខ្ញុំសូមលើកអំពី

បេតិកភណ្ឌមនុស្សជាតិ និងអនាគតរបស់អនុសញ្ញាបេតិកភណ្ឌ​ពិភពលោក

ជាការពិត ប្រសិនបើបញ្ហាការផ្តល់ហិរញ្ញវត្ថុអន្តរជាតិនៅតែជាបញ្ហាយ៉ាង​ណា​ក៏​ដោយ ក៏យើងមិនត្រូវភ្លេច​​​​គិតពីគោលដៅ និងការអភិវឌ្ឍប្រកបដោយវិជ្ជមាននោះទេ។

ក្នុងទស្សនៈ​របស់​យើង អនុសញ្ញាពាក់ព័ន្ឋនឹងការការពារបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ពិភពលោក នៅតែជាប្រភពនៃមោទនភាព។ នេះគឺពិតជាលិខិត​តូប​ករណ៍​​គតិយុត្តិអន្តរជាតិដែលមានលក្ខណៈ​ពិសេសជាងគេ  ដូចដែលយើងបានឯកភាពគ្នានាពេលថ្មីៗ​នេះនៅក្នុងទីក្រុងក្យូតូ ប្រទេសជប៉ុន (ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២) នៅពេល​ដែលយើងប្រារព្វខួបលើកទី ៤០ នៃអនុញ្ញា ដែលបានអនុម័តដោយមហាសន្និបាត​អង្គការ​យូណេស្កូកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៧២។

នៅក្នុងសុន្ទរកថាបើករបស់ខ្ញុំនៅក្នុងទីក្រុងក្យូតូ ខ្ញុំបានគូសបញ្ជាក់អំពីសារៈសំខាន់​នៃភាព​ចម្រុះនៃ​វប្ប​​​ធម៌ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយខ្ញុំក៏បានលើកឡើងផងដែរថា យើង​ត្រូវ​តែ​មានមោទនភាពលើទិដ្ឋភាពជាច្រើន។

ដូច្នេះ ឥឡូវនេះ បេតិកភណ្ឌពិភពលោកត្រូវបានគេគោរព និងប្រារព្ធអបអរសាទរឡើងជាសកល។ ប៉ុន្តែ​​ទន្ទឹមគ្នានោះផងដែរ យើងត្រូវដឹង​ថា អនុសញ្ញានេះនៅថ្ងៃអនាគតទំនងជាប្រឈមនឹង​បញ្ហាប្រឈ​​ធំៗជាច្រើន។ ការលំបាកជា​ច្រើន​​បានកើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទៅលើការចុះបញ្ជី​និង​​ការវាយតម្លៃលើស្ថានភាពអភិរក្សនៃ​សម្បត្តិ​បេតិកភណ្ឌមួយចំនួនដែលមានភាពមិនច្បាស់លាស់។ ដូច​​ដែល​ខ្ញុំគួរផ្តល់អនុសាសន៍ ពោលគឺមានភាពចាំបាច់ណាស់ក្នុងការបញ្ចៀសនូវភាពតានតឹងនានា​នៅក្នុងគណៈកម្មាធិការ និង​ពិចារណា​យ៉ាង​​ល្អិតល្អន់​​លើស្ថានភាព ព្រមទាំង​រកវិធីសាស្រ្ត​និង​មធ្យោបាយនានា ដើម្បីឈានទៅមុខឱ្យបានលឿន និង ប្រសើរជាងនេះ។

អនុសាសន៍

ជាទីបញ្ចប់ ខ្ញុំសូមទាញចំណាប់អារម្មណ៍ទៅលើអ្វីដែលខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំង ​នោះគឺអនុសាសន៍ចំពោះគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។

អស់រយៈ​កាល​ជាងមួយ​ទសវត្ស​មកហើយ ខ្ញុំបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំសេចក្តី​ព្រាង​និង​ការ​អនុវត្តកម្មវិធី​អភិរក្ស និងអភិវឌ្ឍអង្គរ ដែលជារមណីយដ្ឋានបេតិកភណ្ឌខ្មែរដ៏សំខាន់។ ខ្ញុំអនុវត្ត​ការងារ​នេះ​ក្នុង​នាម​ជាប្រធានអាជ្ញាធរអប្សរា ដែលអាជ្ញាធរនេះជាអ្នកគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងតាមរយៈការ​​ចូលរួមរបស់ខ្ញុំក្នុង​កិច្ច​ប្រជុំ​ពេញអង្គ និងកិច្ចប្រជុំបច្ចេកទេសនៃគណៈកម្មាធិការសម្របសម្រួល​​អន្តជាតិអង្គរ។ តាមរយៈការងារនេះ ​ខ្ញុំបានដឹងច្បាស់ពីបញ្ហាជាច្រើនដែលគណៈកម្មាធិការបេតិកភណ្ឌកំពុងតែដោះស្រាយ។

ឈរលើមូលដ្ឋាននៃបទ​ពិសោធន៍នេះ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍សម្រាប់​ធ្វើការពិភាក្សាស្តីអំពី​អនាគត​របស់​អនុសញ្ញា​នេះ។

អនុសាសន៍ទីមួយរបស់ខ្ញុំទាក់ទងជាមួយនឹងមូលនិធិបេតិកភណ្ឌពិភពលោក។ ជាការពិតណាស់ ខ្ញុំសូ​​​ លើក​ឡើងថា ស្ថានភាពនៃមូលនិធិបេតិកភណ្ឌនេះបានខិតមកដល់ស្ថានភាពប្រកាស​អាសន្ន​ហើយ។ គំលាតកាន់តែធំ​រវាងធនធាន​ហិរញ្ញវត្ថុ​ដែលមាន និងការចាំបាច់សម្រាប់ដំណើរប្រតិបត្តិការឲ្យបានរលូន​​ក្នុងការអនុវត្តអនុសញ្ញានេះ គឺថាការស្នើសុំ​ចុះ​បញ្ជី និងការធ្វើរបាយការណ៍ស្តីពីស្ថានភាពអភិរក្សសម្បត្តិ​បេតិកភណ្ឌ។ បន្ថែម​ពីលើ​នេះ គឺជាការវិភាគលើសំណើសុំ​ជំនួយ​ពីអន្តរជាតិ ដែលមានសារៈ​សំខាន់បំផុត​សម្រាប់​បណ្ដា​ប្រទេសក្រីក្របំផុត ឬសម្រាប់ប្រទេស​ដែលមិនមានមធ្យោបាយគ្រប់គ្រាន់

ខ្ញុំសូមជំរុញដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស ព្រម​ទាំងតំណាងរដ្ឋភាគី​ទាំង​អស់។ អនុសញ្ញាមួយនេះគឺជារបស់យើងទាំងអស់គ្នា ហើយអនាគតរបស់អនុសញ្ញានេះគឺសម្រាប់យើង​ទាំងអស់គ្នា។ ពិតណាស់ គឺមានតែយើងទាំងអស់គ្នានេះហើយ ដែលអាចធ្វើឲ្យស្ថាន​ភាព​មូល​និធិ​បេតិកភណ្ឌពិភពលោកប្រសើរឡើង។ យើងទាំងអស់គ្នាអាចបរិច្ចាកធនធានដោយស្ម័គ្រចិត្ត ឬក៏​បរិច្ចាកផ្ទាល់ទៅឱ្យកម្មវិធីប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលលើការអនុវត្តនៃអនុសញ្ញា។ ខ្ញុំ​សូម​ទទូចឱ្យមាន​ការ​ចូល​រួមដូច្នេះ។

អនុសាសន៍ដ៏សំខាន់មួយទៀតរបស់ខ្ញុំ គឺជាការគោរពរបស់យើងទាំងអស់គ្នាចំពោះអនុសញ្ញា។ ភាពជោគជ័យរបស់អនុសញ្ញាគឺអាស្រ័យជាចម្បងទៅនឹងការគោរពតាមបែបបទ និងនីតិវិធីពីអតីតកាល​ទៅ​​តាមជំហាននីមួយៗកន្លងមកនេះ។ យើង​ទាំងអស់គ្នា​និយាយ​ដោយមោទនភាពថា “បេតិកភណ្ឌពិភពលោកគឺជាបេតិកភណ្ឌរួម”។ ដូច្នេះ​ការចុះបញ្ជីត្រូវបន្តតម្រូវ​ឲ្យមានការជឿជាក់បានជាបន្តបន្ទាប់។ នេះ​ហើយគឺជាទំនួលខុសត្រូវរបស់​យើង​ទាំង​​អស់​គ្នា។

ខ្ញុំសូមបញ្ចប់សុន្ទរកថារបស់ខ្ញុំ ដោយសូមកោតសរសើរដោយស្មោះចំពោះស្ថាប័នពិគ្រោះយោបល់​សម្រាប់​កិច្ចការដ៏មានសារៈ​សំខាន់ៗដែលស្ថាប័នបានធ្វើ។ ហើយខ្ញុំសូមរំឮកដល់ស្ថាប័នទាំងនេះថា អ្នក​​ជំនាញការ​របស់ពួកគេ គួរតែមានការប្រុងប្រយ័ត្នធ្វើយ៉ាងណាកុំឲ្យមានភាពមន្ទិលសង្ស័យទៅលើ​កិត្តិ​នា​ម​​​របស់ ICOMOS និងIUCN។ ខ្ញុំក៏សូមលើកឡើងផងដែរថា មានតែការសន្ទនាជាមួយរដ្ឋភាគីនៃ​អនុ​សញ្ញា​នោះទេដែល អាចធ្វើឱ្យប្រសើរឡើងនៃលក្ខខណ្ឌនៃការអនុវត្តអនុសញ្ញានេះ។

សូមអរគុណចំពោះការ​យក​ចិត្តទុកដាក់របស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។

Download (PDF, Unknown)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូត នៃប្រទេសហុង...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូត នៃប្រទេសហុងគ្រីប្រចាំនៅកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort