ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦

English Version below:

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ឡើងវិញជូនសាធារណជនជ្រាបអំពីចំណុចគន្លឹះនៃកិច្ចព្រមព្រៀងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដែលមានដូចតទៅ៖

ទី១. ចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។

ទី២. កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញា ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕


The Royal Government Spokesperson wishes to reiterate to the public the key points regarding the agreement on border issues between Cambodia and Thailand, as well as the position of the Royal Government of Cambodia on the resolution of these border issues, as follows:

First, Point 3 of the Joint statement of December 27, 2025, states that:

Both sides agree that all arrangements under this Joint Statement are without prejudice to the border demarcation and international boundary between the two countries. Both sides agree to refer to the Joint Boundary Commission to resume, at the earliest, the survey and demarcation works, in accordance with existing agreements between the two countries to achieve lasting peace along the border. Both sides agree to utilize Joint Boundary Commission’s existing mechanisms to ensure safety and security of the joint survey team on the ground, including its safety from landmines. Both sides agree that the Joint Boundary Commission will accord the first and foremost priority for the immediate survey and demarcation works in the affected border areas where the civilians resided.

Second: Cambodia maintains a firm position in safeguarding the Cambodia-Thailand international boundary as inherited from the Commission of Delimitation of the Boundary between Indo-China and Siam, in full respect of international law principles, the principle of intangibility of frontiers (Uti Possidetis Juris), the Franco-Siamese conventions and treaties, the maps, and the procès-verbaux of the Commission of the Abornement of the Boundary between Indo-China and Siam, as well as all relevant agreements and documents mutually agreed upon by both parties. Cambodia will not recognize any alteration of the boundary line resulting from the use of force.

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

បទអន្តរាគមន៍របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រតិភូតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាប្រធានក...

បទអន្តរាគមន៍របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រតិភូតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង (APF) នៅក្នុងឱកាសមហាសន្និបាតតំបន់អឺរ៉ុប លើកទី៣៨ នៃសភាប្រើភាសាបារាំង (APF)
beylikdüzü escort escort beylikdüzü beylikdüzü escort