ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

(សៀមរាប)៖ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ សៀម រាប-អង្គរ (ថ្មី) នឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី វង្សី វិស្សុត អញ្ជើញជាអធិ បតីភាព ក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរ ពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ (SAI) នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ដ្រី វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា «អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ នឹងដាក់ឲ្យប្រើប្រាស់ផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងសម្ពោធជាផ្លូវការ នៅរយៈពេលមួយខែទៀត»។

បើតាមការបញ្ជាក់ របស់ឧបនាយករដ្ឋមន្ដ្រី វង្សី វិស្សុត, ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិនេះ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ និងការសាងសង់ត្រូវបន្តអនុវត្ត រហូតបានចប់ជាស្ថាពរ ក្នុងរាជរដ្ឋាភិបាល នៃនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។

ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។

អាកាសយានដ្ឋានថ្មី ដែលមានទីតាំងស្ថិត នៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តម ស្វាយ ស៊ីថា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុង​ឱកាស​ខួប​ច...

ក្នុងឱកាសសិរីមង្គលដ៏ឧត្តុង្គឧត្តមនៃខួបចម្រើនជន្មាយុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦, ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
beylikdüzü escort escort beylikdüzü beylikdüzü escort