កម្ពុជា-រុស្ស៊ី ឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្សី លើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហព័ន្ធរុស្ស៊ី ដែលបានបន្តផ្តល់ការគាំទ្រ និងជំនួយដល់កម្ពុជា ជាពិសេស ការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការលើកកម្ពស់វិស័យអប់រំ នៅកម្ពុជាបន្ថែមទៀត ហើយបានឆ្លៀតឱកាសនេះ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃនិស្សិតកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្មថ្មីៗនេះ នៅប្រទេសអ៊ីស្រាអែល។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតរុស្សី ចំពោះសាររំលែកទុក្ខ និងបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងចាត់រាល់វិធានការ ដើម្បីធានាសុខសុវត្ថិភាពដល់និស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាន នៅប្រទេសអ៊ីស្រាអែល។

ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងរុស្ស៊ី ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន ពាណិជ្ជកម្មនិងការវិនិយោគ និងវប្បធម៌ ក្នុងចំណោមវិស័យជាច្រើនទៀត។ ក្នុងស្មារតីនេះ ភាគីទាំងពីរ បានឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្សីលើកទី ១១ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស នៅដើមឆ្នាំ ២០២៤ ខាងមុខនេះ។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាលើ បញ្ហាតំបន់និងអន្តរជាតិ ដែលជាកង្វល់រួមផងដែរ។

On 10 October 2023, His Excellency SOK Chenda Sophea, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, received a courtesy call by His Excellency Anatoly Borovik, Ambassador of the Russian Federation to the Kingdom of Cambodia, at the Ministry.

His Excellency Deputy Prime Minister started by expressing appreciation to Russia for the continuing aid and assistance to Cambodia, especially, in human resource development. His Excellency Ambassador reaffirmed Russia’s commitment to further promote education in Cambodia, and took the opportunity to extend condolences to the families of a Cambodian student who fell victim to the latest tragedy in Israel.

In response, His Excellency Deputy Prime Minister thanked the Russian Ambassador for his compassion and emphasized that the Royal Government of Cambodia is doing everything in its power to ensure the safety of all Cambodian students in Israel.

Both sides noted with deep satisfaction of the traditional bonds of friendship between Cambodia and Russia, guided by the principles of mutual respect and shared interests. They underlined the importance of continued cooperation in mutually beneficial spheres, including trade and investment, and culture among others. To this end, they agreed to hold the 11th Inter-Governmental Commission for Trade, Economic, Scientific, and Technical Cooperation in early 2024. Both sides also exchanged views on regional and global issues of common concern.

🇰🇭🇷🇺

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ