សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ប្រតិភូកីឡាករអត្តពលិកកម្ពុជាថា ភាពជឿជាក់លើខ្លួនឯង នឹងក្លាយទៅជាថាមពលដណ្តើមជោគជ័យក្នុងការប្រកួតខាងមុខនេះ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងលើកទឹកចិត្តចំពោះប្រតិភូកីឡាកម្ពុជា ដែលនឹងទៅចូលរួមការប្រកួតកីឡាអាស៉ី (Asian Games) លើកទី១៩ នៅទីក្រុងហង់ចូវ (Hangzhou) ប្រទេសចិន ខាងមុខនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ប្រតិភូកីឡាករអត្តពលិកកម្ពុជាទាំងនោះថា ភាពជឿជាក់លើខ្លួនឯង នឹងក្លាយទៅជាថាមពលដណ្តើមជោគជ័យ ក្នុងការប្រកួតខាងមុខនេះ និងការប្រកួតផ្សេងៗទៀត។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ដែលនឹងទៅចូលរួមការប្រកួតកីឡាអាស៉ី (Asian Games) លើកទី១៩ នៅវិមា​នសន្តិភាព នារសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី បង្ហាញសេចក្តីសោមនស្សរីករាយ និងបាននាំយកការផ្តាំផ្ញើសួរសុខរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ ដោយកន្លងមក សម្តេចតេជោ មិនដែលអាកខានក្នុងការជូនដំណើរប្រតិភូកីឡាកម្ពុជានោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានធានាអះអាងថា ប្រពៃណីនេះនឹងនៅតែបន្តអនុវត្តចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចជានាយករដ្ឋមន្រ្តីដដែល ព្រោះការចេញទៅប្រកួតនេះតំណាងជាតិ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បា​នលើកទឹកចិត្ត និងជូនពរកីឡាករអត្តពលិកកម្ពុជា ឱ្យទទួលបានជោគជ័យលើការប្រកួត កីឡាអាស៉ី (Asian Games) លើកទី១៩ នៅទីក្រុងហង់ចូវ ខាងមុខនេះផងដែរ។

សម្តេ​ចធិ​បតី ក៏បានរំលឹកអំពីជោគជ័យ របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កន្លងទៅ ដែលពេលនោះកម្ពុជា ទទួលបានមេដាយជាច្រើនផងដែរ។

សម្តេចបានណែនាំ ឱ្យប្រតិភូកីឡាករកម្ពុជា ប្រកាន់ខ្ជាប់ក្រមសីលធម៌ និងវិន័យ ព្រមទាំងលក្ខខណ្ឌនានាក្នុងការប្រកួត ដោយគូសបញ្ជាក់ថា កីឡាករគេមិនស្គាល់ តែកម្ពុជា ក្រមសីលធម៌ និងមិត្តភាព គេនឹងចងចាំ។ សម្តេចជំរុញឱ្យរក្សាសាមគ្គីភាព ជួយយកអាសាគ្នា ហើយរក្សាមិត្តភាពជាមួយកីឡាករប្រទេសផ្សេងផងដែរ។

ជាចុងក្រោយ សម្តេចបានឧបត្ថម្ភកីឡាម្នាក់ៗ៥០០ដុល្លារ កីឡាការិនីត្រឡប់ពីប្រកួតនៅក្រៅប្រទេសម្នាក់ៗ ៥០០ដុល្លារផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort