សម្ដេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលបានប្រសិទ្ធពរជ័យក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោ

 

(ភ្នំពេញ)៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យព្រះរាជទានព្រះរាជសារលិខិតប្រសិទ្ធពរជ័យ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។

ក្នុងសារលិខិតដដែលបានបញ្ជាក់ថា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមដល់ទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ ដែលជាព្រះរាជគុណដ៏មហាធំធេងមិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់ព្រះគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះវិញ្ញាណក្ខន្ដអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រសិទ្ធពរជ័យ បវរសួស្ដី មហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនាជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងប្រទេសកម្ពុជាយូរអង្វែងតរៀងទៅ៕

ខាងក្រោមនេះជាសារលិខិតអំណរព្រះរាជគុណរបស់សម្ដេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ