អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ជាសមិទ្ធផល ដ៏ធំធេងសម្រាប់កម្ពុជា»

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បាន បញ្ចេញ ផ្សាយនូវវីដេអូផ្លូវការក្រោមចំណងជើងថា  «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ជា សមិទ្ធផលដ៏ធំធេងសម្រាប់កម្ពុជា»។

វីដេអូនេះ បានបង្ហាញអំពីដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាង រាស្ត្រអាណត្តិ ទី៧ កាលពីថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២៣ ថាបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ ស្ងប់ស្ងាត់ គ្មានអំពើហិង្សា និង គ្មាន ភាព មិន ប្រក្រតី ណាមួយបានកើតឡើងនោះឡើយ។ ខ្លឹមសារវីដេអូ បានបញ្ជាក់ថា អត្រានៃប្រជាពល រដ្ឋ ដែល បាន ចូល រួម បោះឆ្នោតមានចំនួនច្រើនលើសលប់ គឺរហូតដល់ទៅ ៨៤,៥៩ភាគរយឯណោះ។

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានចាត់ទុកដំណើរការបោះឆ្នោតនេះថា ជាការ បោះឆ្នោត មួយ ដែល បាន កើ ត ឡើងយ៉ាងល្អក្នុងបរិយាកាស សុខសន្តិភាព និងជោគជ័យដែលឆ្លុះបញ្ចាំងអំពីប្រជាធិបតេយ្យ សេរី ពហុបក្ស យ៉ាង ពិតប្រាកដ។ ការបោះឆ្នោតឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅដោយរលូន និងស្ថិត នៅក្រោម ក្រសែភ្នែក របស់អ្នកសង្កេតការណ៍ជាតិ  ជិត៩ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិមកពី៦៥ប្រទេស និង ស្ថាប ន័ អន្តរជាតិ។

គណបក្សនយោបាយចំនួន ១៨ បានចូលរួមប្រកួត ប្រជែង យ៉ាង សកម្ម ដើម្បី ដណ្តើម យក អាសនៈ នៅក្នុង រដ្ឋសភា។ លទ្ធផលបណ្តោះអាសន្នក្រៅផ្លូវការបានបង្ហាញថា មានគណបក្សនយោបាយចំនួន.២បាន ទទួល អាសនៈក្នុងរដ្ឋសភា ក្នុងនោះ  គឺគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ ដោយ ទទួល អាសនៈ ក្នុង រដ្ឋ សភា បាន ចំនួន ១២០អាសនៈ និងគណបក្សហ៊្វុនស៊ីនប៉ិច ទទួលបាន៥អាសនៈ។ ដូច្នេះ រដ្ឋសភា សម្រាប់ ការ បោះ ឆ្នោត ជ្រើស តាំង តំណាងរាស្ត្រអាណត្តិទី៧នេះ គឺជារដ្ឋសភាពហុបក្ស ដែល ប្រជាពល រដ្ឋ ខ្មែរ បាន សម្រេច ជ្រើស រើស តាម  រយៈសន្លឹកឆ្នោត។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភា ឆ្នាំ ២០២៣នេះ គឺជា ស មិទ្ធ ផល ដ៏ធំធេង និងមានអត្ថន័យ យ៉ាងជ្រាល ជ្រៅ សម្រាប់ ព្រះរា ជាណា ចក្រ កម្ពុជាក៏ដូច ជាសម្រាប់ ប្រជា ពល រដ្ឋ ខ្មែរ។

សូមទស្សនាវីដេអូ៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ
beylikdüzü escort escort beylikdüzü beylikdüzü escort