ផ្សាយឡើងវិញ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តចុះជួបបងប្អូនកម្មករ កម្មការិនី និងនិយោជិត ជិត២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀង

នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​បន្តអញ្ជើញ​ចុះជួប​សំណេះសំណាល​ជា​មួយ​កម្មករ កម្មការិនី ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្ត ស្វាយរៀង។

តាមការឲ្យដឹងពីឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា កន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បាន អញ្ជើញ​ជួប​សំណេះ​សំណាលជាមួយបងប្អូនកម្មករ-កម្មការិនី និយោជិតនៅ ក្រុងបាវិត ខេត្ត​ស្វាយ​រៀង​នេះ ចំនួន ៣ដង រួច មកហើយ ដែលលើកទី១ នៅឆ្នាំ២០០៥ ក្នុងពិធី​សម្ភោធ​ដាក់ឱ្យ​ដំណើរការតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន, លើកទី២ នាថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២៨ ៥៨៤នាក់ មកពីរោង ចក្រ សហគ្រាស ចំនួន២៦ និងលើកទី៣ នាថៃ្ងព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨ ដែលមានកម្មករ-កម្មការិនី និងនិយោជិត ចូលរួមចំនួន ១៩ ៤៨៩នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៣២។

ជំនួបថ្ងៃនេះ ជាលើកទី៤ ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានមកជួប​សំណេះ​សំណាលជាមួយ បងប្អូនកម្មករ-កម្មការិនី និងនិយោជិតសរុបចំនួន ២២ ៣៥៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ២៤ ក្នុងក្រុងបាវិត ខេត្ត ស្វាយរៀង។

រោងចក្រ សហគ្រាសចំនួន២៤ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៧, ផលិតស្បែកជើងចំនួន៣, កែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិក ចំនួន១, ផ្តុំនិង​ដំឡើង​កង់ចំនួន ១, អេឡិចត្រូនិចចំនួន៣ និងរោងចក្រផ្សេងៗចំនួន៩។ ផលិត​ផល​របស់​រោង​ចក្រ​ទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍ អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសចិន ប្រទេសអូស្ត្រាលីជាដើម។

នៅខេត្តស្វាយរៀង ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ២៦៤ មាន​កម្មករ-កម្មការិនី និងនិយោជិតប្រមាណជិត៩ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់​ឈ្នួល​មធ្យម​សរុប​ប្រមាណជាង ២៨៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាស​វិស័យ​កាត់ដេរ ចំនួន៤១ មានកម្មករនិយោជិត សរុបជិត ៤ម៉ឺននាក់ ដែលមាន​ប្រាក់ឈ្នួល​មធ្យម​​សរុបប្រមាណជិត ១២៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងជា ខេត្តទី៦ ដែល​មាន​ការអភិវឌ្ឍរោងចក្រ សហគ្រាស វិស័យកាត់ដេរច្រើន។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort