សុន្ទរកថាសម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងក្នុងពិធីប្រារព្ធខួប៤៦ឆ្នាំ​នៃដំណើរ​ឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងការពារជាតិ បានរៀបចំប្រារព្ធខួប៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៩៧-២០ មិថុនា ២០២៣)។ ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងពិធីនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​​ការពារជាតិ និងជាប្រធានគណៈកម្មការសាង​សង់​វិមានឈ្នះ-ឈ្នះ បានគូសរំលេចនូវវីរភាពរបស់សម្តេចតេជោ ក្នុងការយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍កាលពី៤៦ឆ្នាំមុន។ សម្តេចពិជ័យ ក៏បានលើកបង្ហាញពីការសិក្សាសាវជ្រាវ ចងក្រង និងការសាងសង់នូវសំណង់នានាតម្កល់ទុកជាប្រវត្តិសាស្ត្រនូវមរតកកើតចេញការតស៊ូ និងការដឹកនាំរបស់សម្តេចតេជោ។

បន្ថែមពីលើនោះ សម្តេចពិជ័យ ក៏បានលើកឡើងជាសំណួរមួយចំនួន ដើម្បីសុំការបំភ្លឺបន្ថែមពីសម្តេចតេជោ និងស្នើសុំសម្តេចតេជោ អនុញ្ញាតឱ្យមានការសាងសង់នូវសំណង់នយោបាយឈ្នះ-ឈ្នះ និងសួនស្តីពីប្រវត្តិយោធា។

ខាងក្រោម គឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងនាព្រឹកមិញនេះ៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុម...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សា
beylikdüzü escort escort beylikdüzü beylikdüzü escort