អង្គភាពព័ត៌មាន និងងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀតក្រោមចំណងជើងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃការផ្លាស់ប្តូរដ៏ពិតប្រាកដនៅកម្ពុជា ដែលវីដេអូនេះបង្ហាញនូវការផ្លាស់ប្តូរដ៏ស៊ីជម្រៅមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលប្រែក្លាយពីសង្គ្រាមមកស្គាល់សន្តិភាព និងការអភិវឌ្ឍ ហើយដែលគ្មានសម័យកាលណាដែលប្រជាពលរដ្ឋខ្មែរស្គាល់ភាពសម្បូរសប្បាយ និងភាពស៊ីវិល័យដូចសម័យបច្ចុប្បន្ននេះឡើយ។ ការអភិវឌ្ឍន៍រីកចម្រើន និងស៊ីវិល័យដែលកម្ពុជាបានស្កាល់នាពេលនេះគឺជាផ្លែផ្កានៃសុខសន្តិភាពដែលរកបានដោយលំបាក។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរពិតជាចងចាំមិនអាចបំភ្លចបានឡើយ នូវស្ថាបនិកសន្តិភាពដែល បានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីប្តូរ នឹងសុខសន្តិភាពជូនពលរដ្ឋទូទាំងនគរ។ ស្ថាបនិកសន្តិភាពរូបនោះគឺ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជាជាច្រើនទៀត។
រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងដើរតួនាទីជាអ្នកធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា ហើយវាក៍ជាការផ្លាស់ប្តូរស៊ីជម្រៅនិងជាប្រវត្តិសាស្ត្រ ដែលគ្មានមេដឹកនាំឬអ្នកនយោនបាយណាអាចធ្វើបានឡើយ។ ខុសពីការផ្លាស់ប្តូររបស់មេដឹកនាំក្នុងអតីតកាលដែលនាំប្រទេសជាតិ ឲ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម បង្ហូរឈាមយ៉ាងហិង្សា ការផ្លាស់ប្តូរ ដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានធ្វើ គឺផ្លាស់ប្តូរពីអាក្រក់មកល្អ ពីក្រមកមាន ពីសង្គ្រាមមកសន្តិភាព និងពីការបែកបាក់មកជួបជុំគ្នាក្នុងមហាគ្រួសារខ្មែរ។
នេះហើយដែលហៅថា ជានិមិត្តរូបនៃការផ្លាស់ប្តូរដ៏ពិតប្រាកដនៅកម្ពុជាដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរ៕
សូមទស្សនាវីដេអូ៖