សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតក្រសួងសុខាភិបាល លើកទី៤២

នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតលើកទី៤២ «បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល៥ឆ្នាំ (២០១៨-២០២២) និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត» ដែលបានធ្វើឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។
វិធីបិទសន្និបាតសុខាភិបាលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ដ្រីរាជការនៃអង្គភាពថ្នាក់កណ្ដាល មន្ទីរសុខាភិបាលរាជធានី-ខេត្ដ ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ មន្ទីរពេទ្យបង្អែក គណៈអភិបាលរាជធានី-ខេត្ដទាំង២៥ តំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ តំណាងសមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱសថសាស្រ្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍសជាច្រើនទៀត។
រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិស័យសុខាភិបាលនេះ ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។សម្ដេចតេជោនាយករដ្ឋមន្រ្តី តែងតែបានអញ្ជើញជាអធិបតីបិទសន្និបាតការងាររបស់ក្រសួងសុខាភិបាលជាប្រចាំផងដែរ ដើម្បីយកឱកាសនេះផ្តល់នូវអនុសាសន៍ និងការទូន្មានមួយចំនួនដល់ក្រុមគ្រូពេទ្យ និងផ្នែកបម្រើសុខាភិបាល ក្នុងបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ និងគ្រូពេទ្យគ្រប់រូប ដែលបានប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់នាពេលកន្លងមកនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក(WHO) និងអង្គការដៃគូនានា ដែលបានជួយកម្ពុជាលើវិស័យសុខភិបាល និងសុខភាពសាធារណៈរបស់ប្រជាពលដ្ឋកម្ពុជា។
នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរវ៉ាក់សាំងចំនួន១៥លានដូស ដែលមិនទាន់ដឹកមកកម្ពុជាទៅឱ្យមិត្តចិនវិញ ដើម្បីចែកជូនទៅដល់ប្រទេសដទៃ។សម្ដេចតេជោបានបន្ថែមថា ដោយសារតែពេលនេះយើងមានវ៉ាក់សាំងគ្រប់គ្រាន់ ហើយចំនួនចាក់វ៉ាក់សាំងរបស់ប្រជាពលរដ្ឋក៏មានការថយចុះផងដែរ ដូច្នេះសម្ដេចសូមផ្ទេរវ៉ាក់សាំងនេះទៅឲ្យមិត្តចិនវិញ ពីព្រោះថាវ៉ាក់សាំងបើសិនជាទុកយូរអាចនឹងហួសសុពលភាពផងដែរ។ នៅក្នុងពិធីបិទសន្និបាតសុខាភិបាលនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវទស្សនទានថា ជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន និងជំងឺឆ្លងផ្សេងទៀតដែលកើតឡើងជាយថាហេតុ និងជំងឺឆ្លងផ្សេងទៀត រួមនឹងហានិភ័យគ្រោះធម្មជាតិ គឺនៅតែជាការគំរាមដល់សុខភាពសាធារណៈនៅឡើយ។ ក្នុងបរិការណ៍នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីសូមជំរុញឱ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមខ្លួន និងលើកកម្ពស់សមត្ថភាពក្នុងការការទប់ស្កាត់ ដើម្បីកាត់បន្ថយហានិភ័យនានាដែលអាចកើតមានឡើងដល់ប្រជាជន។
មួយគ្នានោះ សម្តេចតេជោក៏ជំរុញ ក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរិមាទៅលើការបណ្ដុះបណ្ដាលជំនាញសុខាភិបាលទាំងជំនាញទន់ និងរឹង ដើម្បីពង្រឹងក្រមសីលធម៌ជីវៈដល់បុគ្គលិកសុខាភិបាលគ្រប់ស្ថាប័នទាំងរដ្ឋ និងឯកជន។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកថា ក្រោយរបប ប៉ុល ពត ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើង គឺត្រឹមតែគិតថាធ្វើម៉េច” ហូបអោយបានឆ្អែត” បន្ទាប់មកទៀតគឺគិតថាធ្វើម៉េច “ហូបឱ្យបានឆ្អែតហើយឆ្ងាញ់” តែឥឡូវដល់ដំណាក់នេះ គឺត្រូវគិតថា “ហូបឱ្យ ឆ្អែត ឱ្យឆ្ងាញ់ និងអោយមានសុវត្ថិភាព” ថែមទៀត។ ដូច្នេះ ត្រូវគិតគូរអំពីសុវត្ថិភាពម្ហូបអាហារជាចាំបាច់មុននឹងទទួលទាន។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ ឤជ្ញាធរថ្នាក់ក្រោមជាតិ នឹងបន្តអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ប្រកបដោយប្រសិទ្ធភាពលើកិច្ចការទាំងអស់នេះ។
ជាទីបញ្ចប់ ជាមួយនឹង «ការប្រកាសបិទសន្និបាតសុខាភិបាលលើកទី៤២នេះ» សម្ដេចតេជោ សូមប្រសិទ្ធពរជូនសមេ្តច ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គសន្និបាតទាំងមូល សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ បន្ទាប់មកសម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបំពាក់មេដាយ និងគ្រឿងឥស្សរយសជូនដល់មន្ត្រីសុខាភិបាលជាច្រើនរូបផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort