សម្តេចតេជោ ហ៊ុន សែន៖ ទុកពេលវេលា៧២ម៉ោងឲ្យ VOD ដើម្បីសុំទោស ជាពេលវេលាលើសពីគ្រប់គ្រាន់ ឬមួយចង់ឲ្យបិទវិទ្យុនេះចោលតែម្តង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការទុកពេលវេលា៧២ម៉ោងឲ្យស្ថាប័នព័ត៌មាន VOD ដើម្បីធ្វើការសុំទោសជាសាធារណៈ គឺជាពេលវេលាលើសពីគ្រប់គ្រាន់ សម្តេចបានបន្ថែមថា តើចង់ឲ្យសម្តេចទុកពេល ឬបិទវិទ្យុនេះចោលតែម្តង។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងតាមរយៈការឆ្លើយតប Comment លើ Facebook ជាមួយអតីតបុគ្គលិកសារព័ត៌មាន VOD ឈ្មោះ «Min Pov»។

លោក Min Pov បានសរសេរថា «វីអូឌី ជាស្ថាប័នសំខាន់មួយក្នុងការផ្តល់ព័ត៌មាន ហើយក៏ជួយរដ្ឋាភិបាលអោយដឹងបន្ថែមជ្រុងមួយទៀតនៃសង្គមដែរ។ បើសង្ស័យមានការយល់ច្រឡំគួរអង្គុយតុជុំគ្នាជជែកគ្នាសិនទៅ មិនគួរឈានដល់កំណត់ម៉ោងអោយសុំទោសចឹងទេ ពូ»។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបវិញថា៖ «ខ្ញុំទុកពេលឲ្យ៧២ម៉ោង វាលើសពីគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការដែលរួមបញ្ចូលទាំងធ្វើការ ជាមួយក្រសួងព័ត៌មាន ដែលនោះជាការអង្គុយជុំគ្នាដូចលោកចង់បានហើយ។ តើលោកចេះអាននិងយល់ខ្លឹមសារនេះទេ? ឬមួយលោកចង់ឲ្យខ្ញុំចេញបញ្ជាទៅក្រសួងព័ត៌មានដើម្បីដកអាជ្ញាបណ្ណបញ្ឈប់ការផ្សព្វផ្សាយនូវវិទ្យនេះក្នុងប៉ុន្មានម៉ោងខាងមុខនេះ? សូមលោកឆ្លើយតបជាមួយសំណួរ ខ្ញុំតើទុកពេលជូនឬបិទវិទ្យុចោលតែម្តង»។

សូមជំរាបថា កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទុកពេល ៧២ម៉ោង ឱ្យសារព័ត៌មាន VOD សុំទោសរឿងផ្សាយថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយ​ទៅប្រទេសតួកគី ជំនួសសម្តេច។ សម្តេចតេជោបានប្រកាសឱ្យមេធាវីរាជរដ្ឋាភិបាល ត្រៀមរៀបចំពាក្យប្តឹងទៅកាន់តុលាការ ក្នុងករណី VOD មិនព្រមសូមទោស។

សម្រាប់សម្តេចតេជោ ហ៊ុន សែន ការផ្សាយនេះមិនត្រឹមតែជារឿងរបស់ លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូលលើការគ្រប់គ្រង​ថវិកាជាតិ​។

សម្តេចតេជោ បានណែនាំឱ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នា ឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាល​ ត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេ មិនព្រមសូមទោស៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

វិចារណកថា! សកម្មភាពក្នុងវិស័យថាមពល៖ ការផ្តល់ថាមពលសម្រាប់អនាគត ដោយមិនបង្កការឡើងកម...

ថាមពល គឺជាកម្លាំងចលកររុញច្រានអរិយធម៌សម័យទំនើប។ វាផ្តល់ពន្លឺបំភ្លឺផ្ទះសម្បែងរបស់យើង ផ្តល់ថាមពលដល់វិស័យឧស្សាហកម្ម គាំទ្រដល់ប្រព័ន្ធដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ច។
beylikdüzü escort escort beylikdüzü beylikdüzü escort