អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «ការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងប្រព្រឹត្តទៅក្នុងបរិយាកាសអំណោយផលយ៉ាងល្អប្រសើរ»

 

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ដែលមានទាំងរត់អក្សរអង់គ្លេសពីក្រោមផង មានចំណងជើងថា « ការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងប្រព្រឹត្តទៅក្នុងបរិយាកាសអំណោយផលយ៉ាងល្អប្រសើរ» ជាមួយនឹងការរំលេចឱ្យឃើញនូវកត្តាច្រើនយ៉ាងដែលបានបង្កើតជាបរិយាកាសអំណោយផលដល់ការបោះឆ្នោតឆ្នាំ ២០២៣ ខាងមុខ។

ខ្លឹមសារវីដេអូដែលមានរយៈពេល១១នាទី បានបញ្ជាក់ថា ខណៈពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ ២០២៣ កាន់តែខិតចូលមកដល់ គេអាចមើលឃើញពីកត្តាអំណោយផលជាច្រើនសម្រាប់ដំណើរការបោះឆ្នោតដ៏សំខាន់នេះ។ ជាមួយនឹងការរំពឹងទុកដោយសុទិដ្ឋិនិយមថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ នេះ នឹងប្រព្រឹត្តទៅក្នុងបរិយាកាសដ៍ល្អប្រសើរ។ ប្រការដែលល្អ គឺស្ថិតនៅត្រង់ថា បរិយាកាសនយោបាយទូទៅមានស្ថិរភាពនិងភាពស្ងប់ស្ងាត់ល្អ ខណៈដែលស្ថានភាពសេដ្ឋកិច្ចជាតិក៏មានសុខភាពល្អ រីឯជីវភាពប្រជាពលរដ្ឋក៏មានលក្ខណៈកាន់តែប្រសើរឡើងៗជាលំដាប់។ ភាពអំណោយផលទាំងនេះពិតជានឹងបង្កលក្ខណៈងាយស្រួលឲ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យដែលឆ្លុះបញ្ចាំងអំពីប្រជាធិបតេយ្យ សេរី ពហុបក្សយ៉ាងពិតប្រាកដ៕

សូមអញ្ជើញទស្សនាវីដេអូ៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort