សម្តេចតេជោ ហ៊ុន សែនអញ្ជើញជួប​អាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានជាលើកទី៥ ជិត៥ពាន់នាក់

នៅល្ងាចថ្ងៃសៅរ៍ ៨រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានប៉ុន្មានជិត ៥,០០០ នាក់ នៅសាលពិព័ណ៌កោះពេជ្រ ពិធីននេះធ្វេីឡើងវិញ បន្ទាប់ពីមានការអាក់ខានរយៈពេលបីឆ្នាំដោយសារជំងឺកូវីដ-១៩។
ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ធ្វើឡើងក៏ចំពេលខួប៣៨ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។ ក្រៅពីអ្នកព័ត៌មានហើយនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជំនួបជាមួយអ្នកសារព័ត៌មាននៅថ្ងៃនេះ បានប្រព្រឹត្តទៅប្រកបដោយភាពសុខដុមរមនា បន្ទាប់ពីខកខាន៣ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ជំនួបថ្ងៃមិនមែនត្រឹមតែជាជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានប៉ុណ្ណោះទេ តែក៏ជាជំនួបជាមួយអ្នកផ្តល់ព័ត៌មានអ្នកនាំពាក្យ មកពីស្ថាប័នផ្សេងៗផងដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាត់ទុកជំនួបនេះ គឺជាកិច្ចប្រឹងប្រែងមួយ ដើម្បីរួមគ្នាធ្វើជាប្រយោជន៍សម្រាប់សង្គមជាតិរបស់យើង។
នៅល្ងាចនេះ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មាន ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នារយៈពេលកន្លងមកនេះ។ សម្តេចតេជោក៏បានថ្លែងអំណរគុណសម្រាប់ការជូនពរទាំងឡាយក្នុងថ្ងៃខួប៣៨ឆ្នាំ ដែលសម្តេចកាន់តួនាទីជានាយករដ្ឋមន្ត្រី។សម្តេចតេជោក៏បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងភាពអសកម្មនានាក្នុងសង្គម ដើម្បីរដ្ឋាភិបាលធ្វើការកែលម្អ។ សម្តេចតេជោ ក៏បានថ្លែងកោតសរសើរក្រសួងព័ត៌មាន ដែលធ្វើការងារបានល្អប្រសើរលើការសម្របសម្រួលដល់អ្នកសារព័ត៌មានក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅថ្មីៗនេះប្រកបដោយភាពជោគជ័យ។​សម្តេចតេជោក៏បានថ្លែងថា អ្នកសារព័ត៌មាន និងអ្នកផ្តល់សារព័ត៌មានរបស់ប្រទេសកម្ពុជាយើងគឺមានភាពល្អប្រសើរជាងមុនច្រើន។
ក្នុងឱកាសនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន០៨ ដូចខាងក្រោម៖
១-ក្រសួងព័ត៌មាន ត្រូវជំរុញឲ្យមានសេចក្ដីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាន បានចេញនូវអាណត្ដិទី៧ និងត្រៀមរៀបចំ ដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា នៅដើមឆ្នាំ២០២៣ខាងមុខនេះ និងត្រូវបិទការផ្សាយទូរទស្សន៍អាន់ណឺឡុង នៅឆ្នាំ២០២៥ តាមផែនការ ដែលបានគ្រោងទុក។ បើសិនបើអនុវត្ដមិនបាន យើងនឹងត្រូវខាតបង់ច្រើនណាស់ គឺយើងដើរមិនទាន់ការវិវត្ដន៍បច្ចេកវិទ្យា នៅក្នុងតំបន់អាស៊ាន។
២-ស្ថាប័នព័ត៌មានរដ្ឋ និងឯកជន ត្រូវចូលរួមថែរក្សាសន្ដិភាពស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម តាមរយៈភូមិ-ឃុំ មានសុវត្ថិភាព ដោយធ្វើការផ្សព្វផ្សាយជំរុញឲ្យអាជ្ញាធរ និងស្ថាប័ន មានសមត្ថកិច្ច ទប់ស្ដាត់ និងចាត់វិធានការរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ ក្មេងទំនើង ចោរប្លន់ ប្រដាប់អាវុធ គ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកសាងសង្គមកម្ពុជាមួយ ឲ្យមានសុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងរក្សាកិត្ដិយស សេចក្ដីថ្លៃថ្នូរ លើកមុខមាត់កម្ពុជា លើឆាកអន្ដរជាតិ។
៣-ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមចូលរួមយុទ្ធនាការផ្សព្វផ្សាយ ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្ដិការណ៍ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ឲ្យបានផុលផុស ដើម្បីឲ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានដឹង និងបំផុសស្មារតី លើកទឹកចិត្ដដល់កីឡាករ-កីឡាការិនី ឲ្យខិតខំហ្វឹកហាត់ ដើម្បីទទួលបានមេដៃច្រើន ក្នុងការប្រកួតនាពេលខាងមុខ និងលើកទឹកចិត្ដឲ្យយុវជន និងប្រជាពលរដ្ឋយើងគាំទ្រ និងស្នេហាវិស័យកីឡា ក្រោមពាក្យស្លោក «កីឡារស់នៅ ក្នុងសន្ដិភាព»។
៤-ស្ថាប័នព័ត៌មាន ត្រូវបង្កើតភាពជាដៃគូ ជាមួយរាជរដ្ឋភិបាល ដោយត្រូវបំពេញតួនាទីជាស្ពានចម្លង ផ្សារភ្ជាប់ទំនាក់ទំនងពីស្ថាប័នរដ្ឋទៅប្រជាជន និងពីប្រជាជនមកស្ថាប័នរដ្ឋវិញ ទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ទាំងការអនុវត្ដជាក់ស្ដែង ដែលតម្រូវឲ្យអ្នកសារព័ត៌មាន ចូលរួមកាន់តែសកម្មថែមទៀត ដើម្បីថែរក្សាសុខសន្ដិភាព និងការអភិវឌ្ឍន៍។
៥-ចូលរួមយុទ្ធនាការ ប្រយុទ្ធជាមួយនឹងភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្ដិធម៌នៅក្នុងសង្គម ដើម្បីកសាងកម្ពុជាជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាព។ សម្ដេចតេជោក៏បានដាស់តឿនសារជាថ្មីរដល់អ្នកសារព័ត៌មាន គឺកុំបំពានអ្នកដទៃ កុំបំភ្លៃការពិត និងនៅថ្ងៃនេះ សម្ដេចតេជោក៏បានផ្ដល់សារសំខាន់មួយទៀតគឺ អ្នកសារព័ត៌មានត្រូវផ្សាយការពិតកុំប្រឌិតរឿងអ្នកដ៏ទៃ។ និងសូមឲ្យអ្នកសារព័ត៌មាន ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងខណៈដែលរាជរដ្ឋាភិបាល កំពុងតែជំរុញកែទម្រង់រដ្ឋ ដើម្បីឲ្យមានតម្លាភាព ដែលទាមទារឲ្យអ្នកសារព័ត៌មាន បំពេញតួនាទីតាមវិជ្ជាជីវៈមានសមត្ថភាព និងសិក្សាបញ្ហាដ៏ស៊ីជម្រៅ ហ៊ានបញ្ចេញនូវការពិត។
៦-ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ទាំងក្នុងក្របខណ្ឌជាតិ និងអន្ដរជាតិ ដែលបច្ចុប្បន្នតំណាងសារព័ត៌មានរបស់យើង ក៏មានក្នុងក្របខណ្ឌស្ថាប័នជាតិអាស៊ាន ដែលតម្រូវឲ្យស្ថាប័នព័ត៌មានធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ឲ្យកាន់តែសកម្មថែមទៀត។
៧-សមាគមអ្នកសារព័ត៌មាន ត្រូវបន្ដសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ ធ្វើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមត្ថភាពជំនាញដល់បុគ្គលិក និងភ្នាក់ងាររបស់ខ្លួនឲ្យដើរទាន់ការវិវត្ដន៍បច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយឌីជីថល ដែលអាចជួយបំពេញការងារបានរហ័ស និងទាន់សភាពការ។
៨-ចូលរួមធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ ឲ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ និងអនុវត្ដវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort