អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «ពលរដ្ឋខ្មែរត្រៀមអបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ២០២៣ ជាមួយការងើបឡើងវិញនៃស្ថិរភាព សេដ្ឋកិច្ច និងសង្គម»

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀតមានចំណងជើងថា ពលរដ្ឋខ្មែរត្រៀមអបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ២០២៣ ជាមួយការងើបឡើងវិញនៃស្ថិរភាព សេដ្ឋកិច្ច និងសង្គម» ដែលវីដេអូនេះ មានរយៈពេល ១២នាទីនិង១៦វិនាទី។
វីដេអូបានលើកយកមកបង្ហាញសាធារណជនជាតិ និងអន្តរជាតិនូវការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ថា បន្ទាប់ពីទទួលបាននូវជោគជ័យដ៏ត្រចះត្រចង់និងដែលបានធ្វើឲ្យកក្រើកពិភពលោកក្នុងឆ្នាំ២០២២ តាមរយៈការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងជាពិសេសការចូលរួមប្រជុំអាស៊ាន-សហគមន៍អ៊ឺរុបនៅទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្ស៊ិក ដែលបាននាំមកនូវមោទនភាពជាតិក្រៃលែង។ ពេលនេះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកំពុង ត្រៀមរៀបចំទទួលឆ្នាំថ្មី ឆ្នាំសាកល ២០២៣ ដោយក្តីអំណរសាទរ និង រីករាយជាទីបំផុត។
ឆ្នាំ ២០២៣ ត្រូវបានគេរំពឹងថាគឺជាឆ្នាំដ៏សំខាន់ ដែលសកម្មភាពគ្រប់បែបយ៉ាងអាចនឹងប្រារព្ធធ្វើបានជាធម្មតា ឡើងវិញបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយតេជោ សែន អាចគ្រប់គ្រង ជំងឺកូវីដ-១៩ បានដោយប្រសិទ្ធភាពនិងជោគជ័យ។ ជោគជ័យ នៃការគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩ ដែលធ្វើឲ្យសកម្មភាព សេដ្ឋកិច្ចផ្តើមរស់រវើកឡើងវិញគឺពិតជាអំណោយផលដល់ការ ចាយវាយ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋគ្រប់ទិសទី។
ពិធីបុណ្យឆ្លងឆ្នាំសាកល ២០២២ ចូល ២០២៣ នេះ គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់មិនអាច ប្រកែកបាន អំពីស្ថានភាពល្អប្រសើរ នៃសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

សូមអញ្ជើញទស្សនាវីដេអូ៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឆ្លងកិច្ចប្រជ...

សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
beylikdüzü escort escort beylikdüzü beylikdüzü escort