មិនបញ្ចប់ត្រឹមខេត្តជុំវិញទន្លេសាបទេ សម្តេចតេជោ ហ៊ុន សែន នឹងបន្តចុះទៅខេត្តព្រៃវែង ចុងសប្តាហ៍នេះ

 

(ពោធិ៍សាត់)៖ ដើម្បីដោះស្រាយការលំបាកគ្មានឡើយពាក្យនឿយហត់ និងការរួញរាចំពោះក្តីលំបាក សម្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ បើទោះបីត្រូវបំពេញការងារពេញមួយសប្តាហ៍យ៉ាងមមាញឹកនៅតាមខេត្តជុំវិញបឹងទន្លេសាប ដើម្បីដោះស្រាយការលំបាករបស់កសិករដោយសារ ទឹកជំនន់យ៉ាងណាក្តី តែសម្តេចតេជោនាយករដ្ឋមន្ត្រី មិនឈប់សម្រាកនោះឡើយ ដោយបានកំណត់យកថ្ងៃទី៣០ ខែតុលា បន្តជួបពលរដ្ឋនៅក្នុងខេត្តព្រៃវែងបន្ថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់លើហ្វេសប៊ុកនៅទៀបភ្លឺថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២នេះយ៉ាងដូច្នេះ «បេសកកម្មជួយប្រជាជនដែលរងគ្រោះ
ដោយជំនន់ទឹកភ្លៀងបានមកដល់ខេត្តពោធិ៍សាត់។ ព្រឹកនេះបន្ទាប់ពីជួបប្រជាជននៅខេត្តពោធិ៍សាត់ ខ្ញុំត្រូវចេញទៅបាយថ្ងៃត្រង់
នៅខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីកាបញ្ចប់ការងារនៅខេត្តកំពង់ឆ្នាំងថ្ងៃទី២៦ ខ្ញុំត្រូវត្រឡប់ចូលភ្នំពេញ ដើម្បីដឹកនាំការងារចាំបាច់ដោយខានមិនបាន គឺការប្រជុំគណៈរដ្ឋមន្ត្រីឆ្លងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ថ្ងៃទី២៩ ខែតុលា ខ្ញុំត្រូវទៅកាន់ខេត្តកំពង់ធំ និងថ្ងៃទី៣០ ខែតុលា ត្រូវទៅកាន់ខេត្តព្រៃវែង»។

នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា សម្តេចតេជោ បានបញ្ជារូបលោក និងរដ្ឋមន្ត្រីកសិកម្ម ព្រមទាំងអភិបាលខេត្ត និងអ្នកពាក់ព័ន្ធដទៃទៀត ឱ្យរៀបចំការងារចុះទៅខេត្តព្រៃវែងទាំងយប់។ បើតាមលោកទេសរដ្ឋមន្ត្រី នៅយប់មិញនេះសម្តេចតេជោសម្រាកបានតិចបំផុត។

តាមរយៈការចាត់ចែងការងារ នាយឧត្តមសេនីយ៍ គន់ គីម បានកត់សម្គាល់ថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ។ បើទោះបីត្រូវនឿយហត់ និងមានបេសកកម្មយ៉ាងមមាញឹកនៅតាមខេត្តជុំវិញបឹងទន្លេសាប តែសម្តេចមិនអាចបង្អែបង្អង់លើការងារចែកពូជស្រូវនោះឡើយ ដើម្បីជួយពលរដ្ឋស្តារការធ្វើស្រែឡើងវិញបានទាន់ពេលវេលា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមបេសកកម្មការងារនៅខេត្តជុំវិញបឹងទន្លេសាប នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដោយការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ក្រោយបញ្ចប់ការងារនៅខេត្តសៀមរាបរយៈពេលពីរថ្ងៃ នៅថ្ងៃទី២២ ខែតុលា សម្តេចតេជោបានបន្តដំណើរមកកាន់ខេត្តបន្ទាយមានជ័យ ដើម្បីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ព្រមទាំងចែកស្រូវពូជជូនប្រជាកសិកររងគ្រោះដោយទឹកជំនន់។

សកម្មភាពនេះ ក៏បានធ្វើឡើងនៅថ្ងៃបន្តបន្ទាប់ទៀតនៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ ហើយនឹងបិទបញ្ចប់បេសកកម្មនេះនៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែតុលា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort