សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីទីម័រខាងកើត

នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីទីម័រខាងកើត បានគោរពថ្លែងអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រទីម័រលើវិស័យអភិវឌ្ឍន៍ វិស័យកសាងជាតិ ស្ថេរភាពសង្គម និងគាំទ្រ ជាសមាជិកភាពក្នុងសហគមន៍អាស៊ាន។ ហើយថ្មីៗនេះទៀតសោត កម្ពុជា បានជួយទីម័រក្នុងការឧបត្ថម្ភវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយនឹងបរិក្ខារពេទ្យដទៃទៀតផងដែរ។
ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចតេជោ ថា ឯកឧត្តម មកទស្សនកិច្ចនៅប្រទេសកម្ពុជា បានឃើញការរីកចម្រើនរបស់ប្រទេសកម្ពុជាជាលំដាប់។ ជាមួយគ្នានោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើនផងដែរ។ ក្នុងន័យនេះ ឯកឧត្តម ក៏បានបញ្ជាក់ជូនសម្ដេចតេជោ នូវបំណងចង់ពង្រីកពង្រឹងចំណងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង តាមរយៈឲ្យមានការហោះហើរត្រង់ប្រទេសទាំងពីរ និងលើកកម្ពស់លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះឯកឧត្តម ដែលបានជាប់ឆ្នោតកាន់តំណែងជាប្រធានាធិបតីជាលើកទី២។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំនេះជាខួបទី ២០ នៃទំនាក់ទំនងប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានសម្តែង នូវការស្វាគមន៍ចំពោះការហោះហើរត្រង់រវាងកម្ពុជា និងទីម័រខាងកើត។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យទីម័រខាងកើតបង្កើតការវិនិយោគនៅកម្ពុជា ដូចជាផ្នែកម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនសំងួត ហើយនាំចេញទៅប្រទេសទីម័រខាងកើតតែម្ដង។ សម្ដេចក៏បានគូសបញ្ជាក់ថា កម្ពុជាបានអនុញ្ញាតឲ្យបរទេសវិនិយោគ ១០០ ភាគរយ។ សម្ដេចក៏បានលើកទឹកចិត្តជំរុញការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយណាដែលប្រមុខរដ្ឋាភិបាលបានចុះហត្ថលេខាហើយ ហើយក៏សូមឲ្យពិនិត្យជំរុញកិច្ចសហប្រតិបត្តការលើវិស័យអប់រំ និងវិស័យសន្តិសុខផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort