ការអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញរបស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋទីម័រខាងកើត និងគណៈប្រតិភូអមដំណើរ

នៅវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចផ្លុវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាព តាមជើងហោះហើរ VZ720។ ទស្សនកិច្ចនេះ មានរយៈពេលចំនួន៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

ក្នុងឱកាសនេះ ក៏មានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរមរាជវាំង ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីសំខាន់ៗជាច្រើនរូបទៀត។

ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនេះ ឯកឧត្តមប្រធានាធិបតីទីម័រខាងកើត និងគណៈប្រតិភូអមដំណើរ នឹងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ, ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប, អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, ព្រមទាំងកិច្ចប្រជុំកំពូលទ្វេភាគី និងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួនពីរ រួមមាន៖ កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ក៏នឹងបំពេញទស្សនកិច្ចនៅសកលវិទ្យាល័យអន្តរជាតិប៊ែលធី, សកលវិទ្យាល័យកម្ពុជា, សកលវិទ្យាល័យអន្តរជាតិបារ៉ាហ្គនផងដែរ។

សូមជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចាប់តាំងពីឆ្នាំ២០០២មកម៉្លេះ។ ឯកឧត្តមប្រធានាធិបតីទីម័រខាងកើត ធ្លាប់បានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋម្តងរួចមកហើយកាលពីឆ្នាំ២០១១។ កម្ពុជា និងទីម័រខាងកើត មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ដឹកជញ្ជូន វិស័យការងារ និងវិស័យសំខាន់ៗមួយចំនួនទៀត៕

អត្ថបទ៖ ជ័យ សោភាវឌ្ឍនៈ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្ក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Diao Yunfeng អនុប្រធានក្រុមហ៊ុន Haier Group ចូលជួបសម្ដែងការគួរសម
beylikdüzü escort escort beylikdüzü beylikdüzü escort