អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ តម្លៃដែលជនក្បត់ជាតិតសណ្តាន សម រង្ស៊ី ត្រូវសង ចំពោះជាតិនិងប្រជាជនកម្ពុជា

 

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ក្រោមចំណងជើងថា តម្លៃដែលជនក្បត់ជាតិតសណ្តាន សម រង្ស៊ី ត្រូវសង ចំពោះជាតិនិងប្រជាជនកម្ពុជា ដែលវីដេអូនេះមានរយៈពេលជាង១៨នាទី។

វីដេអូ បានផលិតឡើងក៏ស្របពេលដែលតុលាការនៅប្រទេសបារាំង ទើបនឹងចេញសេចក្តីសម្រេចក្នុងសំណុំរឿងបរិហារកេរ្តិ៍របស់ជនក្បត់ជាតិតត្រកូល ទណ្ឌិត សម រង្ស៊ី មកលើសម្តេចតេជោ ជុំវិញការស្លាប់របស់លោក ហុក ឡងឌី និងសាលក្រមនៃតុលាការបារាំងបានបញ្ជាក់ច្បាស់ថា សម្តេចតេជោ មិនស្ថិតនៅពីក្រោយនៃការស្លាប់របស់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡងឌី ដូចការចោទប្រកាន់ មួលបង្កាច់របស់ទណ្ឌិត សម រង្ស៊ីឡើយ ហើយដែលនៅទីបំផុត [យុត្តិធម៌ និងភាពស្អាតស្អំត្រូវបានផ្តល់ជូនសម្តេចតេជោ] ។

ងាកមកទណ្ឌិត សម រង្ស៊ី វិញ តាំងពីថ្ងៃចូលប្រឡូកក្នុងឆាកនយោបាយ រហូតមកដល់សព្វថ្ងៃនេះ ចេះត្រឹមតែការបំផ្លិចបំផ្លាញជាតិនិងប្រជាជនកម្ពុជា។ ទណ្ឌិតរត់ចោលស្រុកដែលស្ពាយទោសជាប់ខ្លួន និងដែលតែងតែពោលពាក្យថា ស្មោះត្រង់ ស្រឡាញ់ជាតិ និងប្រជាជនកម្ពុជា តែធាតុពិតមកបន្លំខ្លួនធ្វើនយោបាយនៅកម្ពុជា ដើម្បីតែគំនុំសងសឹកជាមួយខ្សែរាជវង្សខ្មែរ និងដើម្បីបំផ្លាញជាតិតែប៉ុណ្ណោះ។ សព្វថ្ងៃ ទណ្ឌិត សម រង្ស៊ី ត្រូវបានគេដឹងយ៉ាងច្បាស់ថា បាននិងកំពុងប្រព្រឹត្តទង្វើក្បត់ជាតិ គួរឱ្យស្អប់ខ្ពើមជាទីបំផុត។

ទង្វើក្បត់ជាតិ និងអំពើល្មើសច្បាប់ រួមទាំងការបំផ្លាញផលប្រយោជន៍ប្រជាជនកម្ពុជា ដែលជនក្បត់ជាតិតសន្តាន សម រង្ស៊ី បានប្រព្រឹត្ត ត្រូវបានលើកយកមកបង្ហាញនៅក្នុងវីដេអូមួយនេះ។
សូមគោរពអញ្ជើញទស្សនាដូចតទៅ៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ ធនធានមនុស្ស ជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រទេស ប្រកបដោយ...

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
beylikdüzü escort escort beylikdüzü beylikdüzü escort