តំណាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស គោរពជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់៧១ឆ្នាំ ឈានចូល៧២ឆ្នាំ

តំណាងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសហការីគ្រប់លំដាប់ថ្នាក់ទាំងអស់ នៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី គោរពជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់៧១ឆ្នាំ ឈានចូល៧២ឆ្នាំ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១នេះ។
ក្នុងលិខិតមានខ្លឹមសារថា៖

តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសហការីគ្រប់លំដាប់ថ្នាក់ទាំងអស់ នៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី សូមសម្តែងនូវអំណរសាទរប្រកបដោយសេចក្តីគោរពស្រលាញ់ ដ៏ជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្រ្តីប្រចាំការដែលជានិច្ចកាលបានខិតខំលះបង់អស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមដើម្បីពង្រឹងអភិបាលកិច្ចល្អ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិមនុស្ស ព្រមទាំការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ ជូនជាតិ មាតុភូមិ និងប្រជាជន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏នក្ខត្តឬក្សថ្លៃ​ថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ឬទ្ធិបារមីគ្រប់ទីស្ថាន ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាមមណ្ឌាទេវី សូមជួយថែរក្សា ការពារ អភិបាលប្រោះព្រំ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗ ជាទីស្រឡាញ់ទាំងអស់  សូមបានសមប្រកបដោយ ពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ​ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ