អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សចេញផ្សាយវីដេអូថ្មី៖ «មេដឹកនាំខ្មែរមានពិសោធន៍គ្រប់គ្រាន់ក្នុងការកាច់ចង្កូតនាវាកម្ពុជាទោះក្នុងបរិបទពិភពលោក បែបណាក៏ដោយ»

 

នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្តី្របានចេញផ្សាយវីដេអូថ្មីមួយក្រោមចំណងជើងថា «មេដឹកនាំខ្មែរមានពិសោធន៍គ្រប់គ្រាន់ក្នុងការកាច់ចង្កូតនាវាកម្ពុជាទោះក្នុងបរិបទពិភពលោក បែបណាក៏ដោយ»។

ឃ្លីបវីដេអូ ដែលមានរយៈពេលប្រមាណជាង១៦នាទីនេះ បានផលិតឡើង ក្នុងគោលបំណងគ្រប់គ្រង និងអបរំសាធារណៈមតិជាពិសេស បង្ហាញ ជូន
ប្រជាពលរដ្ឋជឿជាក់ លើការដឹកនាំរបស់សម្តេចតេជោ ក្នុងស្ថានភាពនៃការប្រកួតប្រជែងដណ្តើមឥទ្ធិពល និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយរវាងមហាអំណាចចាស់ និងមហា អំណាចថ្មី និង ក៏បានរំលេចជូនសាធារណៈជនជាតិ និងអន្តរជាតិអោយបានឃើញ ពីភាពប៉ិនប្រសប់របស់ប្រមុខដឹកនាំកម្ពុជាដែលធ្លាប់មានបទពិសោធន៍ឆ្លងកាត់សមរភូមិប្រដាប់អាវុធ ១០៥លើក និងសមរភូមិ នយោបាយការបរទេសគ្រប់កម្រិតរាប់ពាន់លើក ។

វីដេអូនេះ បានរំ លឹកនូវការដឹកនាំរបស់ សម្តេចតេជោ ក្នុងការ ប្រើប្រាស់បទពិសោធន៍ដ៏សម្បូរបែបរបស់ខ្លួន ដើម្បីកាច់ចង្កូតនាវាកម្ពុជាឆ្លងកាត់ព្យុះភ្លៀងនៃការប្រជែងឥទ្ធិពលគ្នាដ៏ស្រួចស្រាល់រវាងមហាអំណាចចាស់និងមហាអំណាចថ្មី ដោយរក្សាបាននូវលំនឹងនិងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ៗគ្នា។

នៅក្នុងវីដេអូនេះ ក៏បានបង្ហាញផងដែរពីសាវតា និងមូលហេតុ ដែលកម្ពុជាអាចឈានជើងចេញពី ប្រទេសធ្លាប់បានហែលឆ្លងកាត់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍យ៉ាងរង្គាល មកជាប្រទេសមួយដែលកំពុងតែឈរយ៉ាងរឹងមាំស្មើមុខ ស្មើសិទ្ធិ ជាមួយបណ្តាប្រទេសជិតខាងក្នុងតំបន់និងក្នុងពិភពលោក ជាមួយភាពរឹងមាំ និងការអភិវឌ្ឍយ៉ាងលឿនរហ័សដើម្បីចាកចេញពីស្រមោលដ៍ខ្មៅងងិតនៃអតីតកាលរបស់កម្ពុជា ដោយផ្អែកលើកត្តាសត្យានុមតិ៣៖ កត្តាសត្យាមុម័តទី១ គឺសន្តិភាព, ទី២ គឺភាពវាងវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់មេដឹកនាំ និងកត្តាសត្យានុម័តទី៣ គឺការគាំទ្រនិងចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ។

សូមទស្សនាវីដេអូ ដូចតទៅ៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc.
beylikdüzü escort escort beylikdüzü beylikdüzü escort