សារសម្លេងពិសេស សម្តេចតេជោ ហ៊ុន សែន ឱ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ដោយប្រើប្រាស់កម្លាំងកងទ័ព

គោលការណ៍គឺយើងយកវ៉ាក់សាំងមកស្រោច គ្រាន់(តែ)ថា វ៉ាក់សាំងរបស់យើង មកដល់មុនមកដល់ក្រោយ (រួម)នឹងវ៉ាក់សាំងមានក្នុងដៃ។ ខ្ញុំឯកភាពជាមួយនឹងការដែលយើងប្រមូលផ្តុំ(វ៉ាក់សាំង) ដែលមានក្នុងដៃស្រាប់ ដាក់ចូលទៅក្នុងតំបន់ដែលមានកងទ័ពធ្វើសកម្មភាពហ្នឹងតែម្តង។​ បន្តិចទៀតខ្ញុំនឹង voice សម្លេងទាំងអស់ហ្នឹងទៅឲ្យ លោកជំទាវ ឱ វណ្ណឌីន ហើយទូរស័ព្ទប្រាប់គាត់។ ស្អែកនឹងវ៉ាក់សាំង(របស់)យើងមកដល់ថែមទៀត។​ អញ្ចឹងទេ យើងបុកផ្តាច់ចំនួនប្រជាជនកម្មករស្អីៗនៅក្នុងហ្នឹង។ យើងមានប្រ​ហែលជាមួយលាន(ដូស)ជាង។ អញ្ចឹង យើងចាក់បានប្រហែលជា ៥០​ ម៉ឺននាក់។ (វ៉ាក់សាំង)វានឹងមកដល់ថ្មីថែមទៀត។ យើងត្រូវការចាក់។ តាមការប៉ាន់ស្មាន ភ្នំពេញ និងខេត្តកណ្តាលគឺ(មានប្រជាពលរដ្ឋ)ចំនួន ៣​ លាននាក់។ បើ ៣ លាននាក់ យើងត្រូវការ ៦ លានដូស។

អញ្ចឹង កម្លាំងកងទ័ពត្រូវតែប្រមូលផ្តុំមក។ ខ្ញុំឯកភាព។ បន្តិចទៀតខ្ញុំប្រាប់ទៅលោកជំទាវ ឱ វណ្ណឌីន ឲ្យផ្តល់(ការចាក់វ៉ាក់សាំងដល់) ៤​ ខណ្ឌហ្នឹង ហើយឲ្យកងទ័ពចូលធ្វើ។ កងទ័ពចូលធ្វើតែម្តង។ ចៀសវាងកុំឲ្យប្រជាជនចេញពីតំបន់ក្រហមមកចាក់ខាងក្រៅ (ក្រុមពេទ្យកងទ័ព)ចូលទៅរកទីតាំងក្នុងហ្នឹង … គឺថាទទួលយកភារកិច្ចពីគណៈកម្មការចំពោះកិច្ច ហើយកងទ័ពអនុវត្តតែម្តងទៅ។ ទទួលយកវ៉ាក់សាំងចាក់ជូនប្រជាជនក្នុងតំបន់ហ្នឹង ហើយពេលទទួលវ៉ាក់សាំងកុំខ្វល់ថាប្រជាជនមកពីត្រង់ណាអីត្រង់ណា ឲ្យតែមកយល់ព្រមចាក់គឺចាក់ឲ្យតែម្តង ហើយចេញកាតឲ្យគាត់។ នៅតែប្រជាជនយើងដដែល(ទេ)។ ជួន​កាលពីខណ្ឌនេះ ពីកន្លែងនេះត្រូវតែទទួលដដែល។ ប៉ុន្តែយើងត្រូវតែមានសណ្តាប់ធ្នាប់ព្រោះថាខ្វះកន្លែង។ ដោយយើងខ្វះកន្លែងអញ្ចឹង យើងត្រូវឲ្យអាជ្ញាធរមូលដ្ឋានកំណត់ថាថ្ងៃនេះភូមិនេះ ថ្ងៃនោះភូមិនោះ (ត្រូវទទួលវ៉ាក់សាំង)។ កំណត់​គ្នាអញ្ចឹងទើបបាន។

អញ្ចឹង យើងអាចចាប់ផ្តើមយុទ្ធនាការថ្នាក់ជាតិដោយកម្លាំង(សុខាភិបាល)កងទ័ព ចេញ(បំពេញភារកិច្ចនេះ)តែម្តង។ យកតំបន់ក្រហមជាចំណុចចាប់ផ្តើមដំណើរការតែម្តង។ ខ្ញុំនឹងចេញបទបញ្ជាទៅអញ្ចឹងដើម្បីដំណើរការ។ (វ៉ាក់សាំង)ដូសទី ១​ ហ្នឹង គឺថាអាចចាប់ផ្តើមមុនថ្ងៃទី ៥ (ឧសភា) ហ្នឹងក៏បានដែរ ឲ្យតែរៀប​ចំហើយ … ឥឡូវហ្នឹង ប្រមូលផ្តុំកម្លាំងទាហាន។ ក្រោយពីការចាក់ឲ្យកងទ័ព និងគ្រួសារទ័ពហើយ មកប្រមូលផ្តុំចាក់(វ៉ាក់សាំង)ឲ្យប្រជាជន។ នៅក្នុងហ្នឹងមានគ្រួសារទ័ព និយាយរួមមនុស្សចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅចាក់ឲ្យតែម្តង រាប់ទាំងជនបរទេស គឺចាក់ឲ្យគាត់ផង។ បើមិនអញ្ចឹងវាប្រកាន់ជាតិសាសន៍នៅទីក្រុងភ្នំពេញហើយ។

ម៉្យាងទៀត យើងកុំរំខានទៅគណៈកម្មការ មិនមែនថាផ្តាច់ទេ ប៉ុន្តែយើងគិតគូរខ្លួនឯង ជ្រើសរើសកន្លែងខ្លួនឯង។ កងទ័ពយើងមានបទពិសោធន៍ហើយ។ អញ្ចឹងទេ គឺយើងដើរជ្រើសរើសកន្លែងខ្លួនឯង ហើយធ្វើក្នុងតំបន់ lockdown ហ្នឹងតែម្តង។ បើសិនជាក្នុងភូមិមានកន្លែងដែលអាចចាក់បានគឺរៀបចំក្នុងភូមិ។ បើថាក្នុងភូមិគ្មានកន្លែងចាក់បានទេ យើងដាក់ក្នុងសង្កាត់មួយកន្លែង ឬពីរកន្លែង។ ប៉ុន្តែ យើងត្រូវកំណត់ថា ថ្ងៃនេះចាក់ភូមិនេះ ថ្ងៃនោះចាក់ភូមិនោះ ឬមួយថ្ងៃចាក់ ២ ភូមិ។

ធ្វើរឿងហ្នឹងឲ្យវាសម្រេច បានទៅរួច។ បើមិនអញ្ចឹងត្រេតត្រត អន្ទង់វែង ឆ្នាំងវែងហ្នឹងពិបាក។ ខ្ញុំឯកភាពហើយ។ វ៉ាក់សាំងមកដល់ស្អែកនេះ បូកនឹងវ៉ាក់សាំងដែលមាន គឺថារុញឲ្យកងទ័ពធ្វើ ៤​ ខណ្ឌ(នៃក្រុងភ្នំពេញ) ហ្នឹងតែម្តង។ (យើង)ចាក់ស្រោចក្នុងតំបន់ក្រហមតែម្តង។ រួចហើយ (វ៉ាក់សាំង)គង់មកដល់ទៀតទេ។ ​ចាក់ត្រង់នេះមួយកណ្តុបត្រង់នោះមួយកណ្តុប គ្មានបានប្រយោជន៍ទេ។ អញ្ចឹងខេត្តសុំមកក៏មិនទាន់ឲ្យដែរ។ ឥឡូវ ប្រមូលផ្តុំភ្នំពេញសិន ហើយភ្នំពេញ ចាប់ផ្តើមដោយយកតំបន់ក្រហមជាស្នូល (និងប្រគល់ភារកិច្ច)ឲ្យកងទ័ពធ្វើ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort