សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាននិងការបោះពុម្ពផ្សាយ ត្រូវបានធានាយ៉ាងពេញលេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អនុលោមតាមច្បាប់និងបទប្បញ្ញត្តិរបស់កម្ពុជា សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាននិងការបោះពុម្ពផ្សាយត្រូវបានធានាយ៉ាងពេញលេញ ប៉ុន្តែអ្នកសារព័ត៌មាន មិនត្រូវប្រើប្រាស់សិទ្ធិទាំងនោះ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ទំនៀមទម្លាប់សង្គម សណ្តាប់ធ្នាប់សាធារណៈរួមទាំងសន្តិសុខជាតិនោះទេ។

នៅក្នុងសារលិខិតអបអរសាទរ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ឆ្នាំ២០២៤ ក្រោមប្រធានបទ «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណអ្នកសារព័ត៌មានទាំងអស់ដែលបានជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្រ្តនាពេលថ្មីៗនេះ ដូចជា ព្រឹត្តិការណ៍នៃការសម្ពោធបើកការដ្ឋានព្រែកជីកហ្វូណនតេជោ និងការរួមចំណែកផ្សព្វផ្សាយដើម្បីបន្សាបព័ត៌មានព័ត៌មានក្លែងក្លាយទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA រួមទាំងការផ្សព្វផ្សាយពីព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលទទួលបានជោគជ័យដ៏ធំធេងនាពេលកន្លងមកនេះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មានផងដែរ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort