
ការធ្វើដំណើរតាមរថយន្ត GMC តាមផ្លូវក្នុងទឹកដោះវៀតណាមប្រមាណ២០នាទី គឺបានមកដល់បញ្ជាការដ្ឋានយោធា ស្រុកឡុកនិញ ដែលជាទីតាំងប្រវត្តិសាស្រ្ត នៃការចងចាំបំផុតទី៦ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
នៅក្នុងរថយន្តដែលសម្តេចអញ្ជើញជិះនោះគឺមានដឹកអុសជាច្រើនផងដែរ កាលពីសម័យនោះ។ នៅទីនេះហើយដែលខាងមន្រ្តីវៀតណាមបានសាកសួរព័ត៌មានអំពីសម្តេចតេជោមួយចំនួនអំពីមូលហេតុ នៃការធ្វើដំណើរមកកាន់ប្រទេសវៀតណាម។ គឺសម្តេចតេជោ បានប្រាប់អំពីរឿងរ៉ាវនៃអំពើកាប់សម្លាប់ ដែលកំពុងកើតឡើងនៅ ក្នុងប្រទេសកម្ពុជា ដែលត្រូវការជំនួយពីភាគីវៀតណាមដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោ ពេលនោះគឺត្រូវបានយកចិត្តទុកដាក់ និងទទួលយ៉ាងរាក់ទាក់ពីភាគីវៀតណាម រួមទាំងបានរៀបចំបាយទឹកជូន សម្តេចតេជោពិសារយ៉ាងឆ្ងាញ់មាត់ផងដែរ៕








