នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូពិសេសមួយ មានចំណងជើងថា « កូវីដ-១៩៖ កម្ពុជាឆ្លងកាត់វិញ្ញាសាធំបំផុតទី៣ដោយជោគជ័យម្តងទៀត! » ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន។ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា អាចចាត់ទុកថា ជាគ្រោះមហន្តរាយដ៏ធំ មួយសម្រាប់កម្ពុជានៅក្នុងបរិបទកូវីដ-១៩ ពីព្រោះជំងឺនេះបានឆ្លងរាលដាលចូលក្នុងសហគមន៍ជាលើកដំបូងបំផុត បន្ទាប់ពីអាចទប់ទល់បាន អស់រយៈពេល ស្ទើរពេញមួយឆ្នាំ២០២០នេះ។
ករណីឆ្លងចូលក្នុងសហគមន៍ជាលើកដំបូងនេះ គឺជាបញ្ហាដ៏ធំធេងមួយដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវប្រឈមមុខ ចាត់ចែងដោះស្រាយយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត។ យើងពិតជាអាច និយាយបានថានេះជាវិញ្ញាសាដ៏តឹងតែង បំផុតដើម្បីសាកល្បងសមត្ថភាពរបស់ប្រមុខដឹកនាំកម្ពុជាសារជាថ្មីម្តងទៀត បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានចាត់ចែងដឹកនាំ និងឆ្លងកាត់ដោយជោគជ័យនូវវិញ្ញាសាពីររួចហើយក្នុងសមរភូមិប្រយុទ្ធជាមួយកូវីដ-១៩។
នៅទីបំផុត ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបាន ប្រមុខដឹកនាំកម្ពុជាប្រកាសបិទបញ្ចប់ដោយជោគជ័យ ម្តងទៀត។ តើអ្វីជាអាថ៌កំបាំងក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតនៅកម្ពុជា?
សូមទស្សនាវីដេអូ ដូចតទៅ៖