ពិធីបុណ្យឆ្លងវិមានគុណមាតាបិតា ឧទ្ទិសមហាកុសលដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

លោកស្រី ប៊ុន សាមលេន និងលោក គីម ទូច ព្រមទាំងបុត្រ និងចៅ ឯកឧត្តម គ្រី ទូច និង​លោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ និងចៅ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រ និងចៅ លោកជំទាវ ប៊ុន សុថា និងឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងបុត្រ និងចៅ ត្រូវជាកូនបង្កើត កូនប្រសារ ចៅ ចៅទួតទាំងអស់ រួមទាំងញាតិការ​ទាំង​ប្រាំពីរសណ្តាន របស់មហាឧបាសក លីន គ្រី និងអ្នក​ឧញ៉ា​​ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានមូលមតីគ្នាជាឯកច្ឆ័ន្ទរៀបចំ​កសាងនូវ​វិមាន​គុណមាតាបិតា ដើម្បីឧទ្ទិស​មហាកុសលដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា លីន គ្រី និងអ្នក​ឧកញ៉ា ព្រឹទ្ធ​មហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានធ្វើកម្មកិរិយាលាចាកលោក​យើង​នេះ ទៅ​កាន់លោកខាងមុខហើយនោះ នៅទីដ្ឋានបញ្ចុះសពលោកអ្នកមានគុណទាំងពីរ ដែល​មានទីតាំង​ស្ថិតនៅភូមិភូមិទី២ ឃុំរការ​ខ្នុរ ស្រុកក្រូច​ឆ្មារ​ ខេត្ត​ត្បូងឃ្មុំ។
សូមបញ្ជាក់ថា: ការកសាងនូវវិមានគុណមាតាបិតានេះ ឡើង ដើម្បីជាកិច្ចឧទ្ទិសមហាកុសលដ៏ខ្ពង់ខ្ពស់បំផុត ជូនលោកអ្នកមានគុណទាំងទ្វេ ដែលបានផ្តល់ កំណើតដល់កូនចៅ ចៅទួតទាំងអស់ បំពេញការងាររកស៊ីមានបានខ្ពស់មុខខ្ពស់មាត់ គ្រប់ក្រុម​គ្រួសារទាំងអស់ ដោយមិនឲ្យកូនចៅក្រុមគ្រួសារណាមួយ មានទំនាស់មាត់ធំមាត់តូចដាក់គ្នានោះ ឡើយ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ