សម្ដេចតេជោ ហ៊ុន សែន ឯកភាពផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន០៥ថ្ងៃ នៅខែសីហាខាង​មុខ ជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមក

ព្រៃវែង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេច​ឯកភាពឱ្យកម្មករ  និយោជិត និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល០៥ថ្ងៃ ដោយ​ចាប់​ពី១៧-២១ ខែសីហា ឆ្នាំ២០២០ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី​ប្រពៃ​ណីជាតិខ្មែរកន្លងមក ដែលត្រូវបានពន្យារពេលកាលខែមេសាកន្លងមក ដោយសារការរីក​រាលដាលនៃជំងឺកូវីដ-១៩នោះ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនិងផែនការអភិវឌ្ឍន៍ នៃការធ្វើវារីវប្ប​កម្មនៅកម្ពុជា នៅមជ្ឈមណ្ឌលស្រាវជ្រាវ  និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរបស់​រដ្ឋបាល​ជលផល ដែលមានទីតាំងស្ថិត នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ ៩រោចខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ស្នើឱ្យក្រសួង​សុខាភិ​បាល ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី ព្រមទាំង ក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការ ពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និង ណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ដោយតម្រូវឱ្យអនុវត្តន៍ដាច់ខាតតាមគោល​ការណ៍​ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរាលដាលជំងឺ​កូវីដ-១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន០៥ថ្ងៃ ក្នុងខែសីហា ខាងមុខនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហាញទស្សនៈ វិស័យនៃការយកចិត្តទុកដាក់ កាន់តែខ្លាំងឡើងថែមទៀតរបស់រាជរដ្ឋាភិបាលលើវិស័យកសិកម្ម ខណៈវិបត្តិកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយ ដោយសម្តេចគូសបញ្ជាក់ថា ផ្ទុយទៅវិញ វិស័យកសិកម្មរបស់កម្ពុជា មិនត្រឹមតែមិនប៉ះពាល់ទាំងនោះទេ ប៉ុន្តែមានឧត្ដមភាពកាន់តែខ្លាំងឡើងថែមទៀត។ សម្ដេច​តេជោបានអះអាងថា កូវីដ-១៩ មិនអាចសម្លាប់ប្រជាជនកម្ពុជាបានទេ បើទោះបី​មាន​ផលប៉ះពាល់ទៅលើវិស័យសេវា ឧស្សាហកម្ម ទេសចរណ៍ ការដឹកជញ្ជូនតាមផ្លូវ​អាកាស ប៉ុន្តែកម្ពុជា មានចំណុចខ្លាំងមួយគឺវិស័យកសិកម្ម។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ពេលនេះ គឺជាប្រក្រតីភាពនៃជីវភាពតាមគន្លងថ្មី បន្ទាប់ពី​យើង​ជួបនូវវិបត្តិកូវីដ១៩ និងបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្ន​យកចិត្តទុកដាក់ការពារខ្លួនជាបន្តទៀត កុំឱ្យឆ្លងជម្ងឺកូវីដ-១៩៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort