សម្ដេចតេជោ ហ៊ុន សែន៖ មន្ត្រីជាប់កិច្ចសន្យាផ្នែកវារីវប្បកម្មប្រមាណ៥០នាក់ នឹងទទួលបានក្របខ័ណ្ឌ

ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មន្ត្រីជាប់កិច្ចសន្យានៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែល​សិក្សាផ្នែកវារីវប្បកម្មប្រមាណ៥០នាក់ នឹងទទួលបានក្របខ័ណ្ឌជាមន្ត្រីពេញសិទ្ធិ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនិងផែនការអភិវឌ្ឍន៍ នៃការធ្វើវារីវប្ប​កម្មនៅកម្ពុជា នៅមជ្ឈមណ្ឌលស្រាវជ្រាវ  និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរបស់​រដ្ឋបាល​ជលផល ដែលមានទីតាំងស្ថិត នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹក​ថ្ងៃអង្គារ ៩រោចខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ចូលមន្ត្រីជំនាញ​ផ្នែកវារីវប្បកម្មដែជាមន្ត្រីជាប់កិច្ចសន្យាទាំងអស់នោះចុះទៅបណ្តុះបណ្តាលប្រជាជនដែលខ្វះបច្ចេកទេសនៅតាមតំបន់នានា។ ជាមួយគ្នានេះ សម្តេចតេជោក៏បានស្នើឱ្យរដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើកិច្ចការ​នេះ ដើម្បីបញ្ចូលមន្ត្រីជាប់កិច្ចសន្យាទាំងនេះឱ្យក្លាយជាមន្ត្រីពេញសិទ្ធិតែម្តង។

សម្តេចតេជោបានបន្ថែមថា “យើងត្រូវដាក់មន្ត្រីជាប់កិច្ចសន្យាដែលមានជំនាញ​ផ្នែក​វារីវប្ប​កម្ម​ចុះជួយបណ្តុះបណ្តាលផ្នែកបច្ចេកទេសកន្លែងដែលខ្វះ ហើយយើងនឹង បញ្ចូលគេ នៅក្នុងក្របខ័ណ្ឌពេញសិទ្ធិតែម្តង”៕

ដោយ ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort