សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរបង្កើតសហគមន៍អ្នកចឹញ្ចឹមត្រី ដើម្បីងាយស្រួលតតាំងថ្លៃជាមួយឈ្មួញក្នុងការកំណត់តម្លៃ

ព្រៃវែង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០–សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធរួមទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបង​ប្អូន​ប្រជា​ពលរដ្ឋបង្កើតសហគមន៍អ្នកចិញ្ចឹមត្រី ដើម្បីងាយស្រួលក្នុងការតតាំងជាមួយ​ឈ្មួញ សម្រាប់កំណត់តម្លៃលក់ត្រី។

ថ្លែងក្នុងការអញ្ជើញចុះពិនិត្យមើល​វឌ្ឍនភាព​និងផែនការអភិវឌ្ឍន៍ នៃការធ្វើវារី​វប្ប​កម្ម​នៅកម្ពុជា នៅមជ្ឈមណ្ឌលស្រាវជ្រាវ  និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរបស់រដ្ឋបាល​ជល​ផល ដែលមានទីតាំងស្ថិត នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹក​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីបញ្ហារបស់ប្រជា កសិករចិញ្ចឹមត្រីលើបញ្ហាតម្លៃត្រីថោកនៅពេលទទួលផល ត្រង់ចំណុចនេះ សម្ដេចតេជោ​បាន​​ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធគួរបង្កើតឱ្យមានសហគមន៍អ្នកចិញ្ចឹមត្រី ដើម្បីធ្វើការតវ៉ា​ជាមួយឈ្មួញទិញត្រី។ សម្ដេចតេជោបានបញ្ជាក់ថា បើសិនប្រជាកសិករលក់ត្រីដោយខ្លួន​ឯង​នោះឈ្មួញពិបាកឱ្យតម្លៃព្រោះអ្នកខ្លះលក់ថ្លៃ អ្នកខ្លះថោកដែលធ្វើឱ្យឈ្មួញពិបាក ចូល​ទិញ ដូច្នេះគួរបង្កើតសហគមន៍ មួយដើម្បីលក់ត្រីមានភាពងាយស្រួល។ សម្តេចតេជោ​បានលើកឡើងថា ការចឹញ្ចឹមត្រីទទួលបានផលច្រើនជាងការធ្វើស្រែ ដោយមានការ​ចំណេញ​​ច្រើនគួរសម  ដោយធ្វើការលើផ្ទៃដីប្រហាក់ប្រហែលគ្នា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើឱ្យសមត្ថកិច្ចដែលចុះចាប់បង្រ្កាប​បទល្មើសជលផលខុសច្បាប់ដោយប្រើប្រាស់ស្បៃ អួនដាក់ត្រី មិនត្រូវចាប់យក​ស្បៃទៅ​ដុតចោលដូចមុនទៀតទេ គឺត្រូវទុកស្បៃទាំងនោះឱ្យប្រជាកសិករ អ្នកចឹញ្ចឹមត្រី យកទៅ បាំងត្រីក្នុងស្រះដែលលិចទឹក។ សម្តេចតេជោបានថ្លែងថា “ពេលនេះខ្ញុំស្នើសុំឱ្យសមត្ថកិច្ច​ដែលចាប់បានស្បែ អួនដែលជនល្មើសយកទៅដាក់ចាប់ត្រីខុសច្បាប់ដោយកុំ​ដុតចោល​ដូច​មុនទៀត ដោយទុកយកមកឱ្យប្រជាកសិករអ្នកចឹញ្ចឹមត្រីនៅពេលទឹកលិចស្រះ​របស់​ពូក​គាត់វិញ”។

សម្តេចតេជោបន្ថែមថា ការទុកស្បៃនេះចំណេញច្រើនជាង ព្រោះនៅពេលយកស្បៃ​នេះ​មកឱ្យប្រជាកសិករមិនសូវចំណាយលុយច្រើនក្នុងការទិញស្បៃមកបាំង​ឃាត់មិនឱ្យ​ចេញ​ពីស្រះនៅពេលរដូវទឹកលិចស្រះ៕

ដោយ ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort