សម្ដេចតេជោ ហ៊ុន សែន រម្លឹកអំពីការយាងមកសួរសុខទុក្ខរបស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ចំពោះមាតាក្មេករបស់សម្ដេចកាលពីខែមករាកន្លងមក

ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរំម្លឹកអំពីការ យាងមកសួរសុខទុក្ខរបស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតាជាតិខ្មែរ ចំពោះអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែល​ជាមាតាក្មេករបស់សម្ដេចតេជោកាលពីខែមករា ឆ្នាំ២០២០កន្លងមក នៅភូមិគ្រឹះក្បែរវិមាន​ឯករាជ្យ។

នៅលើផេកផ្លូវការ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា “ព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ២០២០ សម្តេចម៉ែបានយាងមកសួរសុខទុក្ខ ម្តាយក្មេកខ្ញុំនៅ​ភូមិគ្រឹះក្បែរវិមាន ឯករាជ្យ។ នេះជាព្រះរាជកាយវិការសណ្តោសប្រណី និងការស្រឡាញ់​រាប់​អានរបស់សម្តេចម៉ែ ចំពោះក្រុមគ្រួសារទូលព្រះបង្គំ ពិសេសជាការផ្តល់កិត្តិយស និង​លើកទឹកចិត្តដល់ម្តាយក្មេករបស់ទួលព្រះបង្គំជាខ្ញុំ”។ សម្ដេចតេជោមានប្រសាសន៍ថា ជំនួសមុខឱ្យម្តាយក្មេកដែលបានចែកឋានទៅហើយ និងក្រុមគ្រួសារសូមថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅថ្វាយហ្លួងម៉ែជាទីសក្ការៈដ៏ខ្ពងខ្ពស់បំផុត។

គួរបញ្ជាក់ដែរថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែល​ត្រូវជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាមាតាក្មេករបស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាព នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២ និង១២នាទីទៀបភ្លឺ ដោយជរាពាធ​ក្នុងជន្មាយុ៩៦ឆ្នាំ។ បើតាមសេចក្តីជូនដំណឹង សពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា​ធម្ម​ញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី តម្កល់ធ្វើបុណ្យតាមប្រពៃណី​និងព្រះពុទ្ធសាសនានៅ​ភូមិ​គ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទះលេខ​៤១ ផ្លូវ​សុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទន្ទឹមនេះដែរ សពនឹង​ត្រូវ​ដង្ហែយកទៅបញ្ចុះនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ដែលមានទីតាំង ស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ជា «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី»៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort