សម្ដេចតេជោ ហ៊ុន សែន ស្នើប្រជាពលរដ្ឋបើកបរមានការប្រុងប្រយ័ត្នខ្ពស់បំផុត ទាំងសុវត្ថិភាពចរាចរណ៍​ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន

ភ្នំពេញ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានស្នើប្រជា​ពល​រដ្ឋបើកបរមានការប្រុងប្រយ័ត្នខ្ពស់បំផុតទាំង សុវត្ថិភាពចរាចរណ៍​ និងសុវត្ថិភាពសុខភាព​ផ្ទា​ល់ខ្លួន ជាពិសេសអ្នកបើករថយន្តតាក់ស៊ី និង រថយន្តដឹកទំនិញធំៗ សូមបើកបរដោយមាន​ការ​ប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍។

នៅលើផេកផ្លូវការថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោបានសរសេរថា សូម​បង​ប្អូនប្រជាពលរដ្ឋបើក បរមានការប្រុងប្រយ័ត្នខ្ពស់បំផុត ទាំងសុវត្ថិភាពចរាចរណ៍​ និងសុវត្ថិភា​ព​សុខភាពផ្ទាល់ខ្លួន​។ ដោយសារថ្ងៃនេះអាចមានអ្នកធ្វើដំណើរច្រើនតាមដងផ្លូវ ដូច្នេះសូមបង​ប្អូ​នប្រជាពលរដ្ឋ ជា ពិសេសអ្នកបើករថយន្តតាក់ស៊ី និងរថយន្តដឹកទំនិញធំៗ សូមបើកបរ​ដោ​យ​មានការប្រុង ប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ ទន្ទឹមនឹង​នេះ​ដែរសូម បងប្អូនប្រជាពលដ្ឋ និងកូនក្មួយកម្មករ កម្មការិនី​ យកចិត្តទុកដាក់ចេះការពារ​សុខ​ភា​ពផ្ទាល់ ខ្លួនកុំឱ្យឆ្លងរោគកូវីដ-១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជា​មួយ​ទឹក​អាល់កុល ឬជែលកម្ចាត់មេរោគ ជាពិសេសក្នុងពេលជិះរថយន្តជាមួយ​អ្នកធ្វើដំណើរ​ច្រើ​ន នាក់ ជុំគ្នាក្នុងរថយន្តឈ្នួលតែមួយ។

សម្ដេចតេជោក៏សូមអរគុណសារជាថ្មីដល់​បងប្អូន​ជ​ន​​រួមជាតិដែលបានយោគយល់ ដល់ការដាក់បម្រាមមិនឱ្យធ្វើដំណើរឆ្លងកាត់ខេត្តបណ្តោះ​អា​សន្នរយៈពេលខ្លីកន្លងទៅនេះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុង​ប្រ​ទេ​សជាតិយើង។ ក្នុងឱកាស ចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២០នេះ សូមជូនពរបង​ប្អូនជន​រួម​ជា​​​​តិ​​ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែល​កំពុង​ឈ​រ​ជើង​នៅតាម​ព្រំ​ដែនមានសុខ ភាពល្អ ព្រមទាំងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និង​បដិ​ភា​​ណៈ​​កុំ​បី​ឃ្លៀង​ឃ្លាតឡើយ។

គួរបញ្ជាក់ដែរថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះដែរ សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេច ស្ដីពីការបញ្ចប់សុពលភាពបទបញ្ជា ០២ ប.ប. ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ​​២០២០​ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់​កា​​រ​​រាតត្បាតនៃជំងឺកូវីដ-១៩ ដែលសេចក្ដីសម្រេចនោះបានបញ្ជាក់ថា «យោងលើតម្រូវការ​ជា​ក់​​ស្តែង ក្នុងការសម្របសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដើម្បីចៀសវាងការកក​ស្ទះ​ដោ​យ​​សារការរង់ចាំនូវការបើកចរាចរណ៍ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀតឡើងវិញ នៅម៉ោង​២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្របតាមការកំណត់នៃបទបញ្ជាលេខ ០២ ប.ប ចុះ​ថ្ងៃ​​ទី០៩ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលសម្រេចបញ្ចប់សុពលភាពបទបញ្ជាលេខ០២ ប.​ប​ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោ​ល​ដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅត្រឹមម៉ោង០៦៖០០ព្រឹកថ្ងៃទី១៦ ខែ​មេ​សា ឆ្នាំ២០២០នេះ ជាកំហិត»។

គួររម្លឹកថា កាលពីថ្ងៃទី០៩ និង១០ ខែមេសា ឆ្នាំ២​០​២​០​ ប្រ​មុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយដាក់កំហិតលើ ការធ្វើ​ដំ​​ណើរ​ឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ចាប់ពីថ្ងៃទី០៩ ដល់ម៉ោង២៤៖០០នាទីថ្ងៃទី១៦ ខែ​មេ​សា​​ឆ្នាំ២០២០ លើកលែង តែក្នុងភូមិសាស្រ្តរវាងរាជធានីភ្នំពេញនិងខេត្តកណ្តាលតែ​ប៉ុណ្ណោះ​៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort