រដ្ឋសភាសភា ដាក់អនុម័តច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នជាស្ថាពរ ដោយសំឡេងគាំទ្រ១១៥សំឡេង

ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ — រដ្ឋសភាជាតិ បានបើកសម័យប្រជុំពេញអង្គ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី​ការគ្រប់​គ្រង​ប្រទេសជាតិក្នុងភាពអាសន្ន ហើយក៏បានអនុម័តជាស្ថាពរដោយ​សំឡេងគាំទ្រ១១៥​សំឡេង នៃចំនួនសមាជិកសភា​ទំាងមូល។

ក្នុងសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលពីទី៦ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ក្រោម​អធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក សមាជិការដ្ឋ​សភា​​សរុប១១៥​រូប។

បើតាមលើកឡើងរបស់ឯកឧត្ដម ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម ​និងយុត្តិធម៌​នៃរដ្ឋសភាបានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិត​ក្នុងភាព​អាសន្ននេះមាន១២មាត្រា និង៥ជំពូក ហើយសេចក្តីព្រាងច្បាប់នេះបានបើកកិច្ចប្រជុំជាមួយ​សមាជិកគណៈកម្មការនានានៃ ក្រុមប្រឹក្សាអ្នកច្បាប់នៅរដ្ឋសភា និងជាមួយរដ្ឋមន្ត្រីក្រសួង​យុត្តិ​ធម៌ផងដែរ។ ឯកឧត្ដមបានបន្តថា​សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងស្របតាមច្បាប់​រដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។

ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី​ការ​គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នត្រូវបានរៀបចំឡើងដោយអនុលោមតាមស្មារតី ​នៃ​មាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា “នៅពេលប្រជាជាតិ​ប្រឈម​មុខ នឹងគ្រោះថ្នាក់ ព្រះមហាក្សត្រប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេស​ជាតិស្ថិត​ក្នុង​​ភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធាន​ព្រឹទ្ធ​សភា”។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ផ្អែកតាមមាត្រា២២ថ្មីនេះ​ការសម្រេចដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុងភាពអាសន្នគឺត្រូវធ្វើឡើងនៅពេលដែលប្រជាជាតិប្រឈមមុខនឹងគ្រោះ​ថ្នាក់ ដែល​​បណ្តាល​មកពីជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ​ឬការឈ្លានពាន ពីកម្លាំង​បរទេស គ្រោះអាសន្ន បន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរា​ល​ដាលនៃ​ជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះ​មហន្ត​រាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិត​ទូទាំង​ប្រទេស​ជាដើម។ ប៉ុន្តែមាត្រា២២ថ្មី ក៏ដូចជាមាត្រាដទៃទៀតនៃរដ្ឋធម្មនុញ្ញ ពុំបានចែងអំពី​វិធានការ គ្រប់​គ្រងប្រទេសជាតិ ក្រោយពីត្រូវបានប្រកាសដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន គឺ​ជា​តម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីកំណត់អំពីសិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល​ក្នុង​ការ​ដាក់​​ចេញនូវ​វិធានការចាំបាច់នានាសំដៅឆ្លើយតបទៅនឹងស្ថានភាពអាសន្ន​ក្នុងកាលៈទេសៈ​ដូច​បាន​រៀប​រាប់​មកខាងលើ បន្ទាប់ពីប្រទេសជាតិត្រូវបានប្រកាសដាក់ឱ្យស្ថិតនៅ​ក្នុងអា​សន្ន។ ឯកឧត្ដម​បាន​​បន្ត​ថា សេចក្តីព្រាងច្បាប់នេះនឹងផ្តល់មូលដ្ឋានគតិយុត្តិធានាដល់ការ​អនុ​វត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញផង និងជាមូលដ្ឋានគតិយុត្តិកំណត់អំពីសិទ្ធិអំណាច​​របស់រាជ​រដ្ឋាភិបាលក្នុង​ការ​ដាក់ចេញនូវវិធានការនានាដែលមានចរិកជាការហាមឃាត់ ឬការកម្រិតនូវ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ។ ប៉ុន្តែវិធានការនេះ មានភាពចាំបាច់មិនអាចខ្វះបានដើម្បី ឆ្លើយតបទៅនឹងស្ថាន​ភាពរបស់ប្រទេសជាតិក្នុងគ្រាអាសន្ន សំដៅការពាសន្តិសុខជាតិ និង​សណ្តាប់ធ្នាប់ធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រ ព្យសម្បត្តិ​និងបរិស្ថាន​ផងដែរ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ឆ្លងតាមការសិក្សាផ្នែកនៅតាមបណ្តាប្រទេសលើ​សកល​លោក​គឺប្រទេសជាតិមិនអាចខ្វះបានក្នុងការមានច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ​ស្ថិតក្នុងភាពអាសន្ន។ ឯកឧត្ដមបានឱ្យដឹងទៀតថា សេចក្តីព្រាងច្បាប់ក៏បានលើកឡើងថា វិធានការអនុវត្តន៍ពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅពេលអាចត្រូវបានដាក់ចេញ​សម្រាប់ទូទាំងប្រទេស ឬដែនដីកំណត់ជាក់លាក់ណាមួយ។ ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាល​អាចបង្កើតយន្តការ ឬប្រគល់សិទ្ធិអំណាចទៅអាជ្ញាធរមានសមត្ថកិច្ចណាមួយ ឬប្រើប្រាស់​កម្លាំង​ប្រដាប់អាវុធ ដើម្បីធានាដល់ការអនុ វត្តវិធានការខាងលើ។ ទន្ទឹមនេះ ​ក្នុងពេលសង្គ្រាម ឬក្នុងកាលៈទេសៈដទៃទៀត ដែលសន្តិសុខជាតិប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ​ការគ្រប់គ្រង​ប្រទេសជាតិស្ថិតក្នុងភាពអាសន្ននេះ អាចធ្វើឡើងតាមរបបអាជ្ញាសឹក។

ឯកឧត្ដម កើត រិទ្ធ បានថ្លែងទៀតថា “ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នត្រូវមាន​ការយល់ព្រមប្រមុខដឹកនាំស្ថាប័ន៣គឺប្រមុរាជរដ្ឋាភិបាល ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធ​សភា”។

ឯកឧត្ដម ប៉ែន បញ្ញា ក៏បានអានខ្លឹមសារចំពោះទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់នេះ បានចែងពីបទរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្នថា ដោយមិន គិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀតអំពើដោយចេតនារាំង ឬបង្កឧបសគ្គដល់កិច្ចប្រតិបត្តិ ការឆ្លើយតបចំពោះភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ និងពិន័យ ជាប្រាក់ពី២លានរៀល ទៅ១០លានរៀល។ ចំពោះអំពើរារាំងដល់កិច្ចប្រតិបត្តិការពេលប្រ ទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ កាលបើអំពើ នេះនាំឱ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ។ សេចក្តីព្រាងច្បាប់​នេះ ក៏បានចែងអំពីបទមិនគោរពវិធានការពេលប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្នថាដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធាន​ការដាក់​ចេញដោយរាជរដ្ឋាភិបាលក្រោមបញ្ញត្តិនៃ មាត្រា៥ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់​ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លាន ទៅ១០លានរៀល។ ជាមួយគ្នានោះដែរ​ខ្លឹមសារនៃព្រាងច្បាប់ក៏បានចែងពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌរបស់នីតិបុគ្គលថា នីតិ​បុគ្គល​អាចត្រូវបានប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែង ក្នុងមាត្រា៤២​(ការ​ទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ចំពោះបទ ល្មើសដែលមានចែង​ក្នុងនៃច្បាប់នេះ។ នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១រយលានរៀល ទៅ១ពាន់​លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា១៦៨ នៃក្រមព្រហ្ម​ទណ្ឌ។

ទន្ទឹមនេះ នីតីបុគ្គលអាចត្រូវបានប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែង ក្នុង មាត្រា៤២ នៃក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា៨ខែច្បាប់នេះ។ នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥០លានរៀល ទៅ៥០០លានរៀល ព្រមទាំងទោស បន្ថែមមួយ ឬច្រើនដូចមានចែងក្នុងមាត្រា១៦៨នៃក្រមព្រហ្មទណ្ឌ៕

ដោយ ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort