សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែច្នៃប្រជាជនកម្ពុជាអោយក្លាយទៅជាមូលធនមនុស្សពិតប្រាកដគឺស្មើនឹងការកែច្នៃគ្រាប់ពេជ្រដ៏ភ្លឺត្រចះត្រចង់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាជាតិ អប់រំ បណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈជារៀងរាល់ឆ្នាំបាននិងកំពុងឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការកសាងមូលធនមនុស្សនៅកម្ពុជាអោយក្លាយជាសរសរទ្រូងដ៏ពិតប្រាកដនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធិភាព បរិយាប័ន្ននិងចីរភាពសំដៅលើកកម្ពស់ជីវភាពនិងសុខុមាលភាពរបស់ប្រជាជនកម្ពុជាជាបន្តបន្ទាប់និងកាត់បន្ថយគម្លាតវិសមភាពសង្គមជាលំដាប់ឆ្ពោះទៅបង្កើតសង្គមមួយដែលមាន សមធម៌ និងយុត្តិធម៌។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី «អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៩ឆ្នាំ២០២៦ ក្រោមប្រធានបទ TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមូលធនមនុស្សគឺជាដង្ហើមនៃវឌ្ឍនភាពសង្គមសេដ្ឋកិច្ចជាតិ ការកែច្នៃប្រជាជនកម្ពុជាអោយក្លាយទៅជាមូលធនមនុស្សពិតប្រាកដគឺស្មើនឹងការកែច្នៃគ្រាប់ពេជ្រដ៏ភ្លឺត្រចះនិងមានតម្លៃឥតគណនាចំពោះអាទិភាពនៃសង្គមស៊ីវីល័យនៅកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jürg Montani ប្រធានគណៈប្រតិភូប្រចាំតំបន់នៃ
beylikdüzü escort escort beylikdüzü beylikdüzü escort