សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលចាត់ទុកមូលធនមនុស្សជាដង្ហើមនៃវឌ្ឍនភាពសង្គមសេដ្ឋកិច្ចជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមូលធនមនុស្សជាដង្ហើមនៃវឌ្ឍនភាពសង្គមសេដ្ឋកិច្ចជាតិ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET (ធីវេត) ផ្តល់ជំនាញការងារ និងប្រាក់ចំណូល” នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកែច្នៃប្រជាជនកម្ពុជាឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្រដ៏ភ្លឺត្រចេះ និងមានតម្លៃឥតគណនាចំពោះអទិភាពនៃសង្គមស៊ីវិល័យនៅកម្ពុជា។

សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ធនធានមនុស្សផ្ដោតទៅលើការងារបី គឺទី១, សុខភាព ទី២, ចំណេះដឹង និងបំណិន និងទី៣ ការងារ ឬអាជីព៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort