ឯកឧត្តម ទិត សុធា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ឯកឧត្តម ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ជាអនុប្រធានប្រចាំការអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ​២០២០​នេះ បានផ្ញើលិខិតជូនឯកឧត្តមវេជ្ជបណ្ឌិតសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា​ភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ-១៩ ដើម្បីបរិច្ចា​គប្រាក់បៀវត្ស​ផ្ទាល់ខ្លួនចំនួន ៦ខែ ចូលរួម​ជា​មួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្តម ទិត សុធា បានបញ្ជាក់ថា «ក្នុងស្មារតីសាមគ្គីជាតិ និងក្នុងកាលៈទេសៈដ៏លំបាកដែល​ប្រទេសកម្ពុជាយើងបាននិងកំពុងប្រឈមនឹងជម្ងឺកូវីដ-១៩ ហើយរាជរដ្ឋាភិបាល ក៏​បាន​​ដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ និងទប់ស្កាត់ជម្ងឺដ៏​កាច​សាហាវនេះ ខ្ញុំបាទសូមបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់ខ្ញុំបាទរយៈពេល៦ខែ ចាប់​ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ដោយក្នុងមួយខែៗ ចំនួន៥ សែនរៀល (៥០០.០០០ រៀល) ដែលគិតជាសរុប ៣លានរៀល (៣.០០០.០០០ រៀល) សំរាប់រយៈពេល៦ខែ»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort