ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បរិច្ចាគប្រាក់បៀវត្សប្រចាំខែរយៈពេល ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ​២០២០​នេះ បានផ្ញើលិខិតជូនឯកឧត្តមវេជ្ជបណ្ឌិតសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា​ភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ-១៩ ដើម្បីបរិច្ចា​គប្រាក់បៀវត្ស​ផ្ទាល់ខ្លួនចំនួន ៦ខែ ចូលរួម​ជា​មួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្តម ស្វាយ ស៊ីថា បាន​បញ្ជាក់​ថា «ក្នុង​ស្មារតី​សាមគ្គីជាតិ និង​ជាពិសេស​ការជួយ​គ្នា​ក្នុង​គ្រា​លំបាក ខ្ញុំសូម​ធ្វើការ​បរិច្ចាគ​នូវប្រាក់បៀវត្សប្រចាំខែរបស់ខ្ញុំរយៈពេល ៦ខែ ចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ សរុបទឹកប្រាក់ចំនួន៣លានរៀន ដើម្បីចូល​រួម​ជាមួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ