ឯកឧត្តម កើត រិទ្ធ៖ ពីអតីតនិស្សិតឆ្នើមអាហាររូបករណ៍ផ្នែកច្បាប់នៅប្រទេសបារាំង និងជា​សាស្ត្រាចារ្យផ្នែកច្បាប់ជាង១០ឆ្នាំ ក្លាយជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ — នេះជាប្រវត្តិត្រួសៗរបស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វ័យក្មេង ដែលទើបតែង តាំងនៅព្រឹកថ្ងៃទី៣០ ខែមីនា ២០២០នេះ តាមការស្នើសុំរបស់សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានព្រះមហាក្សត្រ នរោត្ដម សីហមុនី ឡាយព្រះហស្ដលេខាតែងតាំងជា រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌។

ឯកឧត្ដម កើត រិទ្ធ អាយុ ៤១ឆ្នាំ កើត នៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៧៩ និងមានទីកន្លែង កំណើត​នៅភូមិព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់​ចាម ឯកឧត្ដមគឺជានិស្សិតដែលតស៊ូ​ព្យាយាម​សិក្សា ទោះបីជាជីវភាពគ្រួសារ​មិនសូវធូរធាក្តី គាត់នៅតែខិតខំជួយរបរគ្រួសារផង និង​ខំរៀនផង រហូតទទួលបានអាហាររូបករណ៍សិក្សា​ផ្នែក​ច្បាប់​នៅប្រទេសបារាំងនៅឆ្នាំ​១៩៩៩។ ឆ្នាំ ២០០០ ឯកឧត្ដមទទួលបានបរិញ្ញាបត្រ​នីតិឯក​ជន​ពីសាកលវិទ្យាល័យលីយ៉ុង២​ប្រទេសបារាំង ចំណែកឆ្នាំ ២០០១ ឯកឧត្ដមទទួល​បានសញ្ញាបត្រ Maîtrise ផ្នែកច្បាប់ពី​សាកលវិទ្យាល័យលីយ៉ុង២ ជាមួយនឹងនិទ្ទេសល្អ​ណាស់។ ឆ្នាំ ២០០២ ទទួលបានបរិញ្ញាបត្រ​ជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្រ្ត​នៃបទឧក្រិដ្ឋ នៅសាកលវិទ្យាល័យលីយ៉ុង៣​ប្រទេសបារាំងផងដែរ។

បន្ទាប់មកឯកឧត្ដមបានសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ ដោយជាដំបូង​ឯកឧត្ដមបានធ្វើជាសាស្រ្តាចារ្យផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យា​សាស្រ្តសេដ្ឋកិច្ច ទាំងថ្នាក់ភាសាបារាំង និងភាសាខ្មែរ ចាប់តាំងពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០១៦ ដើម្បីចែករំលែកចំណេះដឹងដល់និស្សិតខ្មែរ និងមន្រ្តីរាជការ។ ឯកឧត្ដម កើត រឹទ្ធ ជាស្ថាបនិកក្នុងការបង្កើតនូវក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌមួយរូបក្នុងចំណោម​ថ្នាក់ដឹកនាំផ្សេងទៀតផងដែរនៃក្រសួងយុត្តិធម៌។ នៅក្នុងកំឡុងពេលនោះផងដែរ ឯកឧត្ដម កើត រិទ្ធ ក៏ជាបុគ្គលដែលបានចុះផ្សព្វផ្សាយច្បាប់ទាក់ទងនឹងក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី​ព្រហ្មទណ្ឌទៅដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីអនុវត្តន៍ច្បាប់ តាមបណ្តាខេត្តផងដែរ។

ទាក់ទងនឹងការសិក្សាអប់រំ ក្នុងឆ្នាំ១៩៩៩ ទទួលបានបរិញ្ញាបត្រនីតិសាស្រ្តពី​មហាវិទ្យា​ល័យ​នីតិសាស្រ្ត និង​សេដ្ឋកិច្ច។ ឆ្នាំ ២០០០ ទទួលបានបរិញ្ញាបត្រនីតិ​ឯកជនពីសាកល​វិទ្យា​ល័យ​លីយ៉ុង២ប្រទេសបារាំង (និស្សិតអាហាររូបករណ៍)។ ឆ្នាំ ២០០១ ទទួលបានសញ្ញាបត្រ Maîtrise (ជាមួយនិទ្ទេសល្អណាស់) ផ្នែកច្បាប់នៃសាកលវិទ្យាល័យលីយ៉ុង២ប្រទេសបារាំង (និស្សិតអាហាររូបករណ៍)។ ឆ្នាំ ២០០២ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្រ្តនៃបទឧក្រិដ្ឋនៅនៅសាកលវិទ្យាល័យលីយ៉ុង៣ប្រទេសបារាំង (និស្សិត​អាហា​រូបករណ៍)។

ជាមួយគ្នានេះដែរ សម្រាប់ស្នាដៃរបស់ឯកឧត្ដមជាសហនិពន្ធសៀវភៅ សេចក្តីផ្តើមនៃ​ច្បាប់កម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ ២០០៣ និង ២០០៥  ដែលជាសហនិពន្ធសៀវភៅ កំណត់​ពន្យល់លើសេចក្តីព្រាងក្រមព្រហ្មទណ្ឌទាក់ទងលើវិភាគទានលើការសិក្សាច្បាប់ព្រហ្មទណ្ឌ កម្ពុជា បោះពុម្ពឆ្នាំ ២០០៥។ និពន្ធអត្ថបទស្តីពីធាតុផ្សំនៃបទល្មើសរំលោភ និងការវិវត្តរបស់វា​នៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា បោះពុម្ពឆ្នាំ ២០០៦ ក្នុងព្រឹត្តិបត្រនៃសាកលវិទ្យាល័យ​ភូមិន្ទនីតិ​សាស្ត្រ និងវិទ្យសាស្ត្រសេដ្ឋកិច្ច និងក៏ជាសហនិពន្ធសៀវភៅ នីតិកម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ ២០១៦។

ក្រៅពីការសិក្សា និងស្នាដៃជាច្រើន ឯកឧត្ដម កើត រិទ្ធ ក៏មានបទពិសោធន៍ការងារ​ជាច្រើនផងដែរ ក្នុងនោះ ចាប់តាំងពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០១៦ ជាសាស្រ្តាចារ្យផ្នែក ច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនិតីសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (ទាំងថ្នាក់ភាសាបារាំង និងភាសាខ្មែរ) នៅក្នុងកំឡុងពេលនោះឯកឧត្តមកើត រិទ្ធ ក៏បានចុះផ្សព្វផ្សាយច្បាប់​ទាក់​ទងនឹង​ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌទៅដល់ចៅក្រម ព្រះរាជអាជ្ញា និង​មន្រ្តី​អនុវត្តន៍ច្បាប់ តាមបណ្តាខេត្ត។ ឆ្នាំ២០០៣-២០០៥ មន្រ្តីរាជការស៊ីវិលក្រសួងអប់រំយុវជន និងកីឡា។ ឆ្នាំ២០០៥-២០១២ មន្រ្តីរាជការស៊ីវិលក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ ឆ្នាំ២០០៧-២០១៣ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឆ្នាំ២០០៨ ដល់បច្ចុបន្ន ជាសមាជិកគណៈ​កម្មការមូលបត្រកម្ពុជា។ ឆ្នាំ២០១២ ដល់បច្ចុប្បន្ន ជាសមាជិក ឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ច​ជាតិ។ ឆ្នាំ២០១៤ ដល់បច្ចុប្បន្ន ជាសមាជិកគណៈកម្មាធិការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិ​ធម៌។ ឆ្នាំ២០១៣ ដល់ ២០១៨ ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។ ឆ្នាំ២០១៨ ដល់ ២០២០ ជារដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងនៅថ្ងៃទី ៣០ ខែមីនា ២០២០ ជារដ្ឋមន្រ្តីក្រសួង​យុត្តិធម៌៕

ដោយ ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវ...

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
beylikdüzü escort escort beylikdüzü beylikdüzü escort