រដ្ឋមន្ត្រីក្រសួងសុខាភិបាលបង្ហាញក្តីសង្ឃឹមថា កម្ពុជានឹងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកប​ដោ​យ​​ប្រ​សិ​​​ទ្ធភាពជាមួយជំនាញការគ្រូពេទ្យចិនទើបមកដល់កម្ពុជា

ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិ​បាល​បានបង្ហាញក្តីសង្ឃឹមថា  កម្ពុជា​នឹង​ប្រយុទ្ធ​ ប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោ​យ​ប្រ​សិ​​​ទ្ធភាពជាមួយជំនាញការក្រុមគ្រូពេទ្យចិន ដែល​ទើប​មកដល់កម្ពុជាចំនួន៧រូប។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានចំពោះមុខក្រុមគ្រូពេទ្យចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ម ប៊ុន ហេង បានគូស​បញ្ជាក់ថា ក្រុមគ្រូពេទ្យចិនដែលទើបមក​ដ​ល់​​នេះ​សុ​​ទ្ធតែ​អ្នក​មាន​បទពិ​សោធន៍ខ្ពស់ក្នុង​ការ​ទប់ស្កាត់ជំងឺកូវីដ-១៩។ ឯកឧត្តមបានថ្លែងថា “ខ្ញុំសូមស្វាកមន៍ក្រុមគ្រូពេទ្យទាំង​អស់ដែល​អញ្ជើ​ញ​មកទីនេះ​ ដែលនេះជាសញ្ញាមួយនៃមិត្តភាពសាមគ្គីភាព​នៃបងប្អូនប្រជា​ជនចិន​និង​ប្រ​ជាជន​ក​ម្ពុ​ជា​​​​ក្រោ​មការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពេលលំបា​ក​គា​ត់​ម​កជួ​យ​​យើ​ងភ្លាម។ ដូច្នេះយើងមានអ្នកឯកទេសសាធារណរដ្ឋប្រជាមានិតចិន យើ​ង​រៀនសូ​ត្រពី​សា​ធា​រ​​ណរដ្ឋ​​ប្រ​ជា​មា​​និតចិន គាត់មានបទបិសោធន៍ច្រើន”។ ឯកឧត្ដមរដ្ឋមន្រ្ដី​បាន​ថ្លែ​ងអំ​ណ​រគុ​ណ​​យ៉ា​​ង​ជ្រាលជ្រៅបំផុតចំពោះក្រុមគ្រូពេទ្យចិនដែលបានអញ្ជើញ​មកដល់​កម្ពុជានាថ្ងៃនេះ ហើ​យ​យើ​ង​ស​ង្ឃឹ​ម​ថា​នឹ​ង​​​​ធ្វើកិ​ច្ចសហ​ប្រតិប​ត្តិការជាមួយគ្នា ជាពិសេស​សំណូមពរបង​ប្អូន​ប្រជាព​លរដ្ឋកុំ​ភិត​ភ័យ​ហួស​ ​យើងនឹង​ប្រ​យុ​​ទ្ធ​នឹ​ងជំងឺកូវីដ-១៩នេះប្រកប​ដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា ក្រុមជំនាញការពេទ្យចិនទាំង៧រូបនេះដឹកនាំដោយលោក AI Xiang អនុ​ប្រ​ធា​ន​នាយកដ្ឋានថែទាំសុខភាពនៃគណៈកម្មាធិការសុខាភិបាល​តំបន់ស្វយ័តខេត្តក្វាង​ស៊ី។ ជាមួយគ្នានេះ ក្រុមជំ​នាញបាននាំមកជាមួយនូវសម្ភារបរិក្ខារវេជ្ជសាស្ត្រមួយចំនួនដូចជា៖ ស្រោមដៃចំនួន៧.០០០, ម៉ាស់វះកាត់ចំនួន៥៨.០០០, ម៉ាស់វេជ្ជសាស្ត្រចំនួន៥៥.០០០, ម៉ាស់ N95ចំនួន៥.០០០, មួកចំនួន១៨.៥០០, គម្របស្បែកជើងចំនួន៤.០០០, អាវអ៊ាមចំនួន១.៣​០០, សម្លៀកបំពាក់សុវត្ថិភាពមន្ត្រីសុខាភិបាលចំនួន១.២៥០, របាំងមុខវេជ្ជសាស្ត្រចំនួន៥០, ទែម៉ូមែត្រវាស់កម្តៅប្រើអ៊ិនហ្រ្វារ៉េត និងវ៉ែនតាសុវត្ថិភាពចំនួន២.២៨០៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ឡាញ់ វិសាល

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ